ភ្នំពេញ៖ ពេញសាច់ល្អណាស់ សុទ្ធតែជើងខ្លាំងមកពីបណ្ដាប្រទេសជាច្រើន ដូចជារុស្ស៊ី , មីយ៉ាន់ម៉ា, អាហ្សៃបៃហ្សង់ , ម៉ាឡេស៊ី ដោយមានទាំងគូកីឡាករ កីឡាការិនីថែមទៀតសប្តាហ៍នេះ។ត្រឹមមួយសង្វៀនប៉ុណ្ណោះ កីឡាករ កីឡាការិនីហោះមកពី 4 ប្រទេស មិនធម្មតាទេគុនខ្មែរយើងឥឡូវ បើនិយាយពីកីឡាករអន្តរជាតិវិញ សុទ្ធតែមហាស្វិត កម្រិតA មកជួបគ្នានៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសនាថ្ងៃស្អែកនេះ ដែលជាសង្វៀនដ៏មានប្រជាប្រិយភាព និងលេចធ្លោមួយនៅក្នុងពិភពក្បាច់គុនបុរាណខ្មែរ នាពេលបច្ចុប្បន្ននេះ បងប្អូនមកទស្សនាដឹងតែជក់ចិត្តហើយស្អែកនេះ។


ចាំអង្កាល់ទៀតបងប្អូន មុនទៅលេងស្រុកមកទស្សនាប្រដាល់គុនខ្មែរដោយសេរីនៅស្ថានីយទូរទស្សន៍ថោនចុងសប្តាហ៍នេះ ដោយមានការប្រកួតជាច្រើនគូប្រកួតសរុបនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)ក្នុងនោះ គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
-កីឡាការិនី ជាតិ លិជីង Vs កីឡាការិនី សៃ សុភា
**គូប្រកួត វគ្គសន្សំពិន្ទុជុំទី2 ពូល A ខ្សែក្រវាត់ IPCC Kun Khmer ៖
-កីឡាករសុផាត មេសា Vs កីឡាករប៊ុនទិត្យ គុនខ្មែរ
– កីឡាករសុភាព រមលី Vs កីឡាករទី រះ


**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)
– កីឡាការិនី អេ យ៉ានុត Vs កីឡាការិនី ម៉ាឡេស៊ី NOOR RASHIDAH។
– រឿង សារ័ត្ន Vs អាហ្សៃបៃហ្សង់ OZGUR MAMADOV។
– ពេជ្រ ប៊ុនសិដ្ឋ Vs ម៉ីយ៉ាន់ម៉ា NYEIN CHAN AYE ។
– ភក្តី គុនខ្មែរ Vs កីឡាកររុស្សី VICTOR BALTKHINOV។


ប្រកួតនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2025 ចាប់ពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ៕

ដោយ៖ វិកគី

