ញាក់សាច់! ជើងខ្លាំងទួរគី និងម៉ារ៉ុក ហោះមកល្បងកណ្តាប់ដៃជាមួយជើងខ្លាំងគុនខ្មែរ នៅលើសង្វៀនGANZBERG រាជសីហ៍គុនខ្មែរ ស្អែកនេះ ដឹងតែសប្បាយកប់ហើយបងប្អូន!

ភ្នំពេញ៖ ការប្រកួតចម្រុះគ្រប់គូទាំងអស់ នៅលើសង្វៀនGANZBERG រាជសីហ៍គុនខ្មែរសប្តាហ៍នេះ សុទ្ធតែជាគូជក់ចិត្ត ដោយមានកីឡាករជើងខ្លាំងមកពីក្រៅប្រទេសពីររូប ត្រៀមតតាំងប្រណាំងកណ្តាប់ជាមួយជើងខ្លាំងគុនខ្មែររបស់យើង។

ព្រឹត្តិការណ៍ប្រកួតនៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរក្នុងសប្តាហ៍នេះដឹងតែសប្បាយ ប្លែកភ្នែក ស្រែកហ៊ោកញ្ជ្រៀវជាពុំខាន ព្រោះទាំងកីឡាករជាតិ និងអន្តរជាតិ ដែលចាប់ និងផ្គូរផ្គង់ឱ្យឡើងប្រកួតទាំងអស់នោះ សុទ្ធតែត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់បំផុត ធានាថា មិនធ្វើឱ្យបងប្អូនទស្សនាខកបំណងឡើយ។ GANZBERG និង ស្ថានីយ៍ទូរទស្សន៍ TWON បានចាប់ដៃសហការណ៍គ្នាដើម្បីលើកស្ទួយគុនខ្មែរឱ្យឡើងដល់កម្រិតកំពូល។

ក្នុងនោះ គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖

– ផា វីសារ  Vs រិគី ជ័យវណ្ណី

– ម៉ាលី ខ្លាផា  Vs  រិគី ដែនសុភ័ត្រា

– រដ្ឋា គុនខ្មែរ Vs  ម៉ុន ប៊ុនឈៀង។

ដោយឡែក គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖

– ផាន ផាណាត  Vs កីឡាគរម៉ារ៉ុក ILYASSE TABLI

– យ៉េន ឌីណា  Vs ទួរគី IBRAHIM។

 

ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 09 ខែតុលា ឆ្នាំ 2025ស្អែកនេះ កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង 8 យប់តទៅ ទីតាំង ស្ថានីយទូរទស្សន៍ថោន។ ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២