ប៉ូលីសហុងកុងឃាត់ខ្លួនមនុស្សជិត ៣០០នាក់ក្នុងបាតុកម្មប្រឆាំងនឹងការពន្យាពេលបោះឆ្នោត

(ក្រុងហុងកុង)៖ ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្សជិត ៣០០នាក់កាលពីថ្ងៃអាទិត្យ ថ្ងៃទី ៦ ខែកញ្ញា បន្ទាប់ពីក្រុមបាតុករបានធ្វើដំណើរតាមដងផ្លូវដើម្បីប្រឆាំងនឹងការពន្យារពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់សន្តិសុខជាតិថ្មីដែលបានកំណត់ដោយប្រទេសចិន។នេះបើតាមការផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

នៅថ្ងៃអាទិត្យនេះ កម្លាំងប៉ូលីសហុងកុងបានរាយការណ៍ថា ក្នុងចំណោមបាតុករទាំង ២៨៩នាក់ មាន ២៧០នាក់ជាប់សង្ស័យថា បានប្រមូលផ្តុំគ្នាខុសច្បាប់ ខណៈ ០៥នាក់ទៀតបានប្រព្រឹត្តត្រឹមត្រូវនៅតាមទីសាធារណៈ និងបុរស ០៥នាក់ផ្សេងទៀត ត្រូវបានជាប់សង្ស័យថាមិនមានឯកសារអត្តសញ្ញាណត។ ចំណែកឯមនុស្សដែលនៅសេសសល់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានវាយតបលើមន្ត្រីប៉ូលីស។

គួរជម្រាបថា ក្រុមមនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅឯតំបន់ Yau Ma Tei និងតំបន់ Mong Kok ដើម្បីសម្តែងការមិនពេញចិត្តចំពោះការពន្យាបោះឆ្នោតក្នុងតំបន់ ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះតែម្តង ប៉ុន្តែអាជ្ញាធរបានសម្រេចពន្យារពេលហោចណាស់មួយឆ្នាំទៀតដោយសារតែជំងឺ COVID-19៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២