Town និង Ganzberg ត្រៀមរៀបចំព្រឹត្តិការណ៍គុនខ្មែរឈុតធំ ដើមខែវិច្ឆិកា ខាងមុខនេះ អញ្ជើញសុទ្ធតែលំដាប់កីឡាករជួរមុខមកពីUSA

ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់មួយរយៈ ឥឡូវនេះស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយក្រុមហ៊ុនយក្សGanzberg ត្រៀមរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរថ្មីមួយទៀត ដោយអញ្ជើញសុទ្ធតែលំដាប់កីឡាករជួរមុខមកពីសហរដ្ឋអាមេរិក។មិនត្រឹមតែប៉ុណ្ណោះ កីឡាករកីឡាការិនីកម្រិតA ក្នុងស្រុកក៏បានត្រៀមខ្លួនរួចរាល់ដើម្បីចូលលេងព្យុះភ្លៀងសង្វៀនដ៏មានប្រជាប្រិយភាពមួយនេះ ។

ក្នុងនោះមានកីឡាការិនីជើងខ្លាំងគុនខ្មែរកំពុងធ្វើព្យុះភ្លៀងលក្ខណៈអន្តរជាតិ អេ យ៉ានុត , ដូចជានឹកដល់ហើយអ្នកលេងជើងចាស់គឺម វាសនា ធ្លាប់ធ្វើឲ្យផ្អើលសង្វៀនកន្លងមក ឥឡូវរូបគេនឹងចូលខ្លួនជាថ្មី, កូនពៅគុនខ្មែរត្រកូលអេ អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង អេ អាំម៉ារីនភូថង , រាហ៊ូមាស ចិត្តសាស្ត្រគុនខ្មែរ ឈុត សេរីវ៉ាន់ថង , និងម្ចាស់ខ្សែក្រវ៉ាត់ IPCC Kun Khmer អួច ធារិទ្ធ ។

 

កីឡាករ  កីឡាការិនីជើងខ្លាំងគុនខ្មែរទាំង៥រូបនេះនឹងចូលខ្លួនមកប្រកួតតតាំងជាមួយកីឡាករ កីឡាការិនីជើងខ្លាំង ៥ រូបទៀត ដែលនឹងហោះមកពីសហរដ្ឋអាមេរិក។

ចង់ដឹងថាតើកីឡាករអន្តរជាតិទាំងអស់នោះមានអ្នកណាខ្លះ មកប្រកួតជាមួយកីឡាករ កីឡាការិនីគុនខ្មែរយើង កុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ថោនជូនអ្នកគាំទ្របានទស្សនាកម្សាន្តសប្បាយជាមួយព្រឹត្តិការណ៍ប្រកួតដ៏អស្ចា្ររ្យនេះ។ ការប្រកួតខ្នាតធំ និងអស្ចារ្យនេះមានរយៈពេលបីថ្ងៃ ជួបគ្នាថ្ងៃទី០៥ ខេត្តវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង៨យប់តទៅ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជនីភ្នំពេញ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២