ភ្ញាក់ផ្អើលទាំងព្រឹក ប្រជាពលរដ្ឋប្រទះឃើញសពម្នាក់ ត្រូវបានគេសម្លាប់ដាក់ក្នុងវ៉ាលីច្រកបាវទម្លាក់ចោល នៅក្បែរមាត់ស្ទឹងព្រែកត្នោត​!

ប្រជាពលរដ្ឋប្រទះឃើញសពម្នាក់ ត្រូវបានគេសម្លាប់ដាក់ក្នុងវ៉ាលីច្រកបាវមកទម្លាក់ចោលនៅតាមសណ្តរស្ទឹងព្រែកត្នោត​ ស្ថិតក្នុងភូមិគងនយ​ សង្កាត់គងនយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ដោយបង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៩ព្រឹក ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២៥​នេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌ និងមន្ត្រីនៃការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ្ចលើសាកសព​ ដោយសពមានស្ថានភាពហើមស្អុយរលួយ គេ​នៅមិនទាន់ដឹងថា សពនោះជាប្រុសឬស្រី ហើយជាជនជាតិអ្វីនោះទេ​ ដោយកម្លាំងពាក់ព័ទ្ធកំពុងបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២