ភ្នំពេញ៖ Vigor Kun Khmer ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរថ្មីមួយសង្វៀនទៀតរបស់ស្ថានីយ៍ទូរទស្សន៍ថោន ចូលមកដល់នៅក្នុងសប្តាហ៍នេះ សុទ្ធតែគូប្រកួតជក់ចិត្ត។ ជាពិសេសការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ IPCC Vigor Kun Khmer (55Kg)មានសមាសភាពកីឡាករចូលរួមដូចជា៖
-ប៉ែនកាក់ យ៉ាស៊ីន កីឡាករសញ្ជាតិអាហ្វានីស្ថាន (PENKAK YASIN) 🇦🇫
-លូ ស៊ីហាវ កីឡាករចិន (LU SHIHAO) 🇨🇳
-គឿម សុវណ្ណឃីម កីឡាករគុនខ្មែរ (KUEUM SOVANN KHIM) 🇰🇭
-ហាគីម ស៊ីងរេដ វូហ្វ កីឡាករម៉ាឡេស៊ី (HAKIM SING RED WOLVES) 🇲🇾

**គូម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ IPCC Vigor Kun Khmer (67Kg) សមាសភាពកីឡាករចូលរួមមាន៖
– ប៉ែនកាក់ អាលីរ៉េហ្សា កីឡាករអាហ្វាហ្គានីស្ថាន (PENKAK ALI REZA) 🇦🇫
– សូត្រ វាសនា កីឡាករកម្ពុជា (SOT VEASNA) 🇰🇭
– យ៉េន ឌីណា កីឡាករគុនខ្មែរ (YEN DYNA) 🇰🇭
– វៃយ៉ាង កីឡាករចិន (WEIYANG) 🇨🇳

**គូមិត្តភាពគុនខ្មែរ
ហឹម សេរី VS ប៊ុនតុង គុនខ្មែរ
ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី26 ខែតុលា ឆ្នាំ2025 ចាប់ពីម៉ោង 8យប់តទៅ ចូលរួមទស្សនាដោយសេរី ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង VIGOR ENERGY DRINK ផងដែរ៕

ដោយ៖ វិកគី

