សប្តាហ៍នេះ សាន់ គុនខ្មែរ ណាត់ជើងខ្លាំងចិនមកសាកទឹកដៃគ្នានៅសង្វៀនGANZBERG រាជសីហ៍គុនខ្មែរ ក្រោយពីសម្ងំហ្វឹកហាត់មួយរយៈមកនោះ

ភ្នំពេញ៖ ក្រោយពីទទួលបានការលើកទឹកចិត្ត និងការស្ថាបនាពីអ្នកគាំទ្រដោយមើលឃើញពីការប្រកួតរបស់ខ្លួនមួយរយៈមានការផ្លាស់ប្ដូរប្រែប្រួល សាន់ គុនខ្មែរ ក៏បានប្រើពេលហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីស្ដារខ្លួនឯងមកវិញឲ្យកាន់តែល្អជាងមុន ។

ជាក់ស្ដែងឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់កន្លងមក ឥឡូវនេះ ដល់ពេលវេលាដែលត្រូវចេញកម្ដៅសាច់ដុំម្ដង។ដោយកីឡាករជើងខ្លាំងរូបនេះបានណាត់ជើងខ្លាំងចិនអ្នកលេងកណ្ដាប់ដៃដើម្បីមកប្ដូរគ្នានៅលើសង្វៀនGANZBERG រាជសីហ៍គុនខ្មែរ ។

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក នាំយកគូជក់ចិត្តជាច្រើនគូក្នុងសប្តាហ៍នេះ ការប្រកួតចាប់ពីម៉ោង៨យប់តទៅនៅស្ថានីយទូរទស្សន៍ថោន។

**មានគូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)៖

– រិគី ទ័ពខ្លា  Vs  ប៉ែនកាក់ ធារ៉ា

– កែវ សំរិទ្ធ  Vs  អ៊ុង កំសត់

– ម៉ាលី ខ្លាផា  Vs  ហិត សុភាព។

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖

– ហង្ស សំអាន Vs កីឡាករឡាវ KONG CHAIDAN DAN LAMPAO

– សាន់ គុនខ្មែរ  Vs ប៉ះកីឡាករចិន QIN JIN។

 

ព្រឹត្តិការណ៍ប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2025 ចាប់ពីម៉ោង 8 យប់តទៅទីតាំង នៅស្ថានីយទូរទស្សន៍ថោន។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២