នុសលេងបាត់! ជិតដល់ថ្ងៃកូនសិស្សឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ គ្រូ និងគ្រូចាប់ផ្ដើមលេងចិត្តសាស្ត្រដាក់គ្នាបាត់ សុទ្ធតែមានជំនឿលើកូនសិស្សរាងៗខ្លួន! 

ភ្នំពេញ៖ លោកគ្រូសេន ប៊ុនថេន និងលោកសាន សៅយ៉ាន់  ហាក់បីដូចជាមានជំនឿជឿជាក់លើសិស្សរបស់ខ្លួនខ្ពស់ខ្លាំងមែនទែន ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារថោន ដោយពួកគាត់មានជំនឿជឿជាក់លើកូនសិស្សរៀងៗខ្លួនថា មានភាគរយខ្ពស់ក្នុងការបានគ្រងខ្សែក្រវ៉ាត់ក្នុងជំនួបនៅវគ្គផ្តាច់ព្រ័ត្រនៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត 8 ទិស នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ជាការប្រកួតពិសេស ដែលអ្នកគាំទ្របានទន្ទឹងរង់ចាំ និងតាមសួរជារឿយៗមកនោះ។

ក្នុងជំនួបនៅវគ្គផ្តាច់ព្រ័ត្រនៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត 8 ទិស នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះគឺកីឡាករឃួន ឡាំកូស៊ីន ត្រូវជួបតតាំងជាមួយប៉ែនកាក់ អេរ៉ាវ៉ាន់ ដែលជាជើងខ្លាំងកំពុងឡើងជើង កម្មវិធីនឹងចាប់ផ្តើមពីម៉ោង 7:00 យប់តទៅ ហើយអ្នកឈ្នះនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ ដ៏ស្រស់ស្អាតភ្លាមៗតែម្តង ។

 

អ្នកទាំងពីរសុទ្ធតែធ្លាប់បានឆ្លងកាត់ការប្រកួតជម្រុះលំបាកៗជាច្រើនរហូតដល់វគ្គនេះ មិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែលោកសាន សៅយ៉ាន់  ជាគ្រូបង្គោល បានដាក់ក្តីរំពឹងលើឃួន ឡាំកូស៊ីនថា ភាគរយខ្ពស់ដែលកូនសិស្សខ្លួនអាចគ្រងបានខ្សែក្រវ៉ាត់រហូតដល់ 65% ។ ដោយមើលឃើញពីចំណុចល្អរបស់កូនសិស្ស ពិសេសការប្រកួតប៉ះគ្នាក្នុងវគ្គជម្រុះលើកមុន កូស៊ីនក៏បានយកឈ្នះអេ រ៉ាវ៉ាន់ដោយពិន្ទុ ដូច្នេះប្រកួតលើកនេះ មិនមែនជារឿងលំបាកឡើយ ដែលគេហ្នឹងទទួលបានជ័យជម្នះម្ដងទៀត។

គ្រាន់តែឮលោកសាន សៅយ៉ាន់បោះពាក្យបែបនេះភ្លាម សេន ប៊ុនថេន ឯណេះវិញ ក៏បានធ្វើការឆ្លើយតប និងវាយបកវិញភ្លាមៗដែរថា ប្រសិនលោកគ្រូសៅយ៉ាន់ សង្ឃឹម 65% ខ្ញុំសង្ឃឹម 66% ព្រោះជំនួបនេះជាជំនួបសងសឹក កូនសិស្សលោកមិនឈរឱ្យកូស៊ីនវាយងាយៗឡើយ ព្រោះលោកបានពង្រឹងចំណុចខ្វះខាតរួចរាល់ហើយ ដល់ថ្ងៃប្រកួតនឹងដឹងហើយថា តើអ្នកណាជាម្ចាស់ខ្សែវ៉ាត់ ។

ក្រឡេកមកមើល អ្នកដែលត្រៀមដណ្តើមខ្សែក្រវ៉ាត់ទាំងពីរក៏ជឿជាក់លើកខ្លួនឯងច្រើនមិនធម្មតា  តាមរយៈកិច្ចសម្ភាសន៍ជាមួយកីឡាករឃួនឡំ កូស៊ីន  បាននិយាយថា ប្រកួតមុនគេទទួលបានជ័យជម្នះ តែប្រកួតនេះគេមិនអាចមើលងាយគូប្រកួតទេ ព្រោះមើលឃើញថា កីឡាករអេរ៉ាវ៉ាន់ហាក់ផ្លាស់ប្ដូរខ្លួនឯងបានយ៉ាងល្អលឿនមែនទែន មិនអាចប្រហែសបានឡើយ តែនៅតែមានជំនឿជឿជាក់លើខ្លួនឯងថានឹងធ្វើបានដូចវគ្គសន្សំពិន្ទុ។

 

ចំណែកឯប៉ែនកាក់ អេរ៉ាវ៉ាន់វិញក៏បាននិយាយថា ប្រកួតមុនបរាជ័យ ប្រកួតលើកនេះមិនឱ្យចាញ់ជាលើកទី២ឡើយ គេនឹងធ្វើឲ្យអស់ពីសមត្ថភាព ទោះបីជាកូស៊ីនជាកីឡាករល្អមួយរូប ជាកីឡាករដែលតានតឹងសម្រាប់គេក្នុងការប្រកួតខ្សែក្រវ៉ាត់មួយនេះ តែឡើងមកដល់វគ្គនេះហើយត្រូវតែហ៊ានប្ដូរ ព្រោះគេចង់បានខ្សែក្រវ៉ាត់ IPCC នេះមកដាក់តាំងនៅក្នុងក្លឹបខ្លាំងណាស់ ហើយក៏ជាខ្សែក្រវ៉ាត់ក្នុងក្តីស្រមៃរបស់គេជាយូរមកហើយដែរ។

 

ក្រៅពីការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ នៅលើសង្វៀនWURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)នេះ ក៏នៅមានគូប្រកួតដ៏ជក់ចិត្តជាច្រើនគូទៀតផងដែរ៖

**គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)

– លិជីង គុនខ្មែរ  Vs  វិបុល ច័ន្ទវេជ្ជតា

– ហេង សារ៉ាន់  Vs  វុត្ថា រាមគ្គ។

 

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)

– សោម ពិសិដ្ឋ  Vs កីឡាករម៉ារ៉ុក MOHAMED KHLOUFII

– ភក្តី គុនខ្មែរ  Vs ម៉ីយ៉ាន់ម៉ា  SOE WAI LWIN

– សូត្រវាសនា គុនខ្មែរ  Vs កីឡាករប្រេស៉ីល KHAO

– ម៉ឺន មេឃា  Vs កីឡាករអ៉ឺរ៉ង់  MAHDI SHIRZAD។

 

ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២