ចាំមើលៗរវាងសៅយ៉ាន់ វិសាល និងធន់ បូរី អ្នកណាជាម្ចាស់ខ្សែក្រវ៉ាត់ IPCC  នៅ Town ចុងសប្តាហ៍នេះ!

ភ្នំពេញ៖ ទើបតែចប់ភារកិច្ចជូនជាតិនៅប្រទេសបារ៉ែនទទួលបានមេដាយប្រាក់ ឥឡូវនេះសៅយ៉ាន់ វិសាល ត្រូវត្រៀមភារកិច្ចថ្មីមួយទៀតចុងសប្តាហ៍នេះនៅលើសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ថោន Mas Fight Cambodia ដណ្ដើមខ្សែក្រវ៉ាត់ IPCC ដោយប្រកួតតទល់ជាមួយកីឡាករធន់ បុរី ។

មិនត្រឹមតែជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នោះទេ នេះគឺជាជំនួបសងសឹក រវាងកីឡាករទាំងពីរ ដោយកាលពីប្រកួតកន្លងទៅវិសាលបានបរាជ័យក្រោមថ្វីដៃរបស់បុរីរួចម្ដងមកហើយ ដូច្នេះលើកនេះគេប្រាកដជាមិនឲ្យភ្លាត់ដូចលើកមុនឡើយ។

 

តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានថោន កីឡាករវ័យក្មេងសៅយ៉ាន់ វិសាល ក៏បានដាក់ក្តីរំពឹងធ្វើការប្រកួតឲ្យអស់ពីសមត្ថភាពនៅចុងសប្តាហ៍នេះ ប៉ុន្តែមិនហ៊ាននិយាយពីភាគរយឡើយ ដោយសារកីឡាមានឈ្នះមានចាញ់មើលមិនឃើញ ក៏ប៉ុន្តែអ្វីដែលគេដឹងគឺគេនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការប្រកួតជាមួយដៃគូចាស់ ម្យ៉ាងទៀតនេះជាលើកទីមួយរបស់គេដែលបានឡើងមកប្រជែងខ្សែក្រវ៉ាត់ដល់វគ្គផ្ដាច់ព្រ័ត្របែបនេះ។

 

ចំណែកឯសម្ដីរបស់កីឡាករ ធន់ បុរីវិញ នេះគឺជាលើកទី 4 ហើយនៃការប្រកួតជម្រុះដណ្ដើមខ្សែក្រវ៉ាត់របស់គេ ហើយកាលពី3ប្រកួតលើកមុន គឺគេជោគជ័យបានតែមួយលើកប៉ុណ្ណោះ។សម្រាប់រូបគេផ្ទាល់ ការប្រកួតលើកទី 4 នេះគឺមានការលំបាកដោយសារតែបេក្ខភាពដែលចូលរួមសុទ្ធតែអ្នកល្អខ្លាំង ដូច្នេះការប្រកួតថ្ងៃចុងសប្តាហ៍នេះ គេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

 

គួរជម្រាបផងដែរថា នៅចុងសប្តាហ៍នេះ សង្វៀនCambodia Mas Fight និងមានការប្រកួតជក់ចិត្តជាច្រើនគូ ជាពិសេសការប្រកួតដណ្ដើមខ្សែក្រវ៉ាត់វគ្គផ្ដាច់ព្រ័ត្រ ដូច្នេះកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ។

 

*** គូប្រកួតសរុបនៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះរួមមាន៖

*គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)៖

– ប្រុស ម៉ៅ Vs  ឡុង ផារៀង

– ដែន ជីវ័ន្ត Vs ទូច សាមីត

*គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)

– ហង្ស សំអាន  Vs កីឡាករចិន ZHANG SHICHENG

– ថៃ រ៉េត  Vs កីឡាករចិន LIU SHUAI

– សោម វិច្ឆ័យ   Vs កីឡាករអ៉ឺរ៉ងឮALI KAAB

– ផល សោភ័ណ្ឌ  Vs កីឡាករម៉ារុក ZOUHAIR ABOU ELFDAL។

ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២