ភ្នំពេញ៖ វត្តមានកីឡាករល្បីៗជាច្រើនរូបនឹងងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជានៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគុំតន្រ្តី និងគុនខ្មែរ Ganzberg Kun khmer Tour concert ។


មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពីរ មានទាំងការប្រគុំតន្ត្រី ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ និងតាំងបង្ហាញ ពីភាពអស្ចារ្យស្រស់ស្អាតនៃទឹកដីខេត្តកោះកុង នៃកម្ពុជានឹងលេចឡើងជាថ្មីម្ដងទៀតនៅចុងខែនេះ ។
ព្រឹត្តិការណ៍តារាសាគរ សាទរទេសចរណ៍សមុទ្រកម្ពុជា ដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរទាំងក្មេង ទាំងចាស់បានណាត់គ្នាឡើងសង្វៀនប្រកួតក្បាច់គុនពីថ្ងៃទី28- 29 វិច្ឆិកា 2025 ចាប់ពីម៉ោង 8 យប់តទៅ ទីតាំង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ហើយបងប្អូននឹងបានជួបជាមួយកំពូលIdol ក្នុងដួងចិត្ត ព្រមទាំងការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិ និងអន្តរជាតិ ។

នៅថ្ងៃនោះ ជើងខ្លាំង ប៉ះជើងខ្លាំង ដឹងតែកក្រើកសង្វៀន GANZBERG ហើយ ដោយមានវត្តមានកីឡាករ៖
– ម៉ឺន មេឃា
– អេ អាំម៉ារីនភូថង
– ផានិត គុនខ្មែរ
– សេងទ្រី គុនខ្មែរ និងកីឡាករគុនខ្មែរជាច្រើនរូបទៀត ក្នុងកម្មវិធី GANZBERG Kun Khmer Tour Concert ព្រឹត្តិការណ៍ តារាសាគរ សាទរទេសចរណ៍កម្ពុជា ។
ការប្រកួតដែលគ្រប់គ្នាទន្ទឹងរង់ចាំ ជំនួបសងសឹករវាងអ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេងអេអាំ ម៉ារីនភូថង ជាមួយនឹងកីឡាករជើងខ្លាំងរបស់អង់គ្លេស ម៉ូ អាប់ឌុលរ៉ាម៉េន ការប្រកួតលើកមុនបរាជ័យ ដោយពិន្ទុប៉ុណ្ណោះ។ ប្រកួតលើកនេះអាំម៉ារីនថា នឹងសងសឹកវិញឲ្យចាស់ដៃ ដើម្បីបងប្អូនអ្នកខេត្តកោះកុង។
ព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំឆ្នាំមួយនេះ មិនត្រឹមតែនាំយកគុនខ្មែរទៅកាន់ឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឲ្យវិស័យទេសចរណ៍កាន់តែមានភាពរីកចម្រើន តាមរយៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តកោះកុង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ៕

ដោយ៖ វិកគី

