តារាបាល់ទាត់ Portugal Ronaldo បានទៅចូលរួមពិធីទទួលទានអាហារពេលល្ងាចជាមួយលោកប្រធានាធិបតី Donald Trump

សារព័ត៌មានល្បីៗនៅជុំវិញពិភពលោកបានធ្វើការផ្សព្វផ្សាយពីរូបភាព និងវីដេអូរបស់តារាបាល់ទាត់ឆ្នើមRonaldo បានជួបជាមួយប្រធានាធិបតីដូណាល់ត្រាំ នៅសេតវិមាន។មិនតែប៉ុណ្ណោះក៏មានវត្តមានរបស់មហាសេដ្ឋីកំពូលៗជុំវិញពិភពលោកនៅសេតវិមាន ដែលបានចូលរួមទទួលទានអាហារពេលល្ងាចជុំគ្នានៅពេលតែមួយនោះផងដែរ។

កីឡាករឆ្នើមរូបនេះ ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសដ៏សំខាន់ម្នាក់នៅក្នុងពិធីទទួលទានអាហារពេលល្ងាច នៅក្នុងសេតវិមាន ដែលបានរៀបចំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ក្នុងពេលទស្សនកិច្ចរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់មហាម៉េដប៊ីនសាមែន ដូច្នេះហើយ Ronaldo ក៏ទទួលបានឱកាសទទួលទានអាហារពេលល្ងាចនោះដូចគ្នាដែរ ដោយបច្ចុប្បន្នគាត់ប្រកបអាជីពជាកីឡាករបាល់ទាត់នៅក្លឹបលីគកំពូលរបស់អារ៉ាប់ Al Nassr។

វត្តមានរបស់ Ronaldo កាន់តែបន្ថែមភាពស្និទ្ធស្នាលរវាងប្រទេសអារ៉ាទីសាអូឌីតជាមួយនឹងសហរដ្ឋអាមេរិក។ហើយក៏មានមហាសេដ្ឋីដូចជា លោកអេឡុនម៉ាស់ នាយកក្រុមហ៊ុនអេផល និងបុគ្គលដែលមានឥទ្ធិពលជាច្រើនរូបទៀតផងដែរ។

 

តាមរយៈរាជទាយាទអារ៉ាប៊ីសាអូឌីត គឺជាការរួមបញ្ចូលកីឡា នយោបាយ និងទំនាក់ទំនងអន្តរជាតិ ហើយរ៉ូណាដូក៏ប្រៀបបានដូចជាអ្នកផ្សព្វផ្សាយមួយរបស់ប្រទេសអារ៉ាប់ដូចគ្នា។

 

ចាប់តាំងពីគាត់ចូលរួមជាមួយក្រុម Al Nassr កាលពីឆ្នាំ 2023 ឃើញថា រ៉ូណាដូ តែងតែលេចមុខក្នុងកម្មវិធីធំៗជាញឹកញាប់ ភរិយាគាត់ក៏អញ្ចឹងដែរ និយាយទៅឲ្យតែអារ៉ាប់មានកម្មវិធីអីធំគឺតែងតែមានវត្តមានរ៉ូណាល់ដូ ទៅចូលរួមដូចគ្នា៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២