ភ្នំពេញ៖ វត្តមានកីឡាករល្បីៗជាច្រើនរូបនឹងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជា នៅខេត្តកោះកុង ជាមួយព្រឹត្តិការណ៍ប្រគុំតន្រ្តី និងគុនខ្មែរ Ganzberg Kun khmer Tour concert ស្របពេលជាមួយការរៀបចំនូវមហាព្រឹត្តិការណ៍បុណ្យសមុទ្រយ៉ាងធំសម្បើមនៅទីនោះផងដែរ។

មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពី មានទាំងការប្រគុំតន្ត្រីខ្នាតយក្ស Ganzberg ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង និងលេចឡើងជាថ្មីម្ដងទៀតនៅចុងសប្តាហ៍នេះ ដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងទាំងក្មេងទាំងចាស់ នាថ្ងៃទី28- 29 វិច្ឆិកា 2025 ពីម៉ោង 8 យប់តទៅ ទីតាំង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បងប្អូននឹងបានជួបជាមួយកំពូល Idol ក្នុងដួងចិត្ត ព្រមទាំងការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិនិងអន្តរជាតិ ។

ជើងខ្លាំងគុនខ្មែរ ដែលនឹងត្រូវឡើងប្រយុទ្ធនៅលើសមរភូមិក្បាច់គុន សង្វៀន GANZBERG នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅខេត្តកោះកុង នាចុងសប្តាហ៍នេះរួមមាន៖
– ម៉ឺន មេឃា
– អេ អាំម៉ារីនភូថង
– ផានិត គុនខ្មែរ
– សេងទ្រី គុនខ្មែរ និងកីឡាករគុនខ្មែរជាច្រើនរូបទៀត ក្នុងកម្មវិធី GANZBERG Kun Khmer Tour Concert ព្រឹត្តិការណ៍ តារាសាគរ សាទរទេសចរណ៍កម្ពុជា ។
ការប្រកួតដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះគឺ ជំនួបសងសឹក និងការដណ្តើមខ្សែក្រវ៉ាត់របស់ អេអាំ ម៉ារីនភូថង រវាងអ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង និងកីឡាករជើងខ្លាំងមកពីប្រទេសអង់គ្លេស ដែលកីឡាករគុនខ្មែរវ័យក្មេងរបស់យើងធ្លាប់ចាញ់ដោយពិន្ទុរួចម្តងមកហើយ។ ជាមួយគ្នានោះ ក៏មានជំនួបនៃការប្រកួតគូពិសេសៗជាច្រើនគូទៀតនឹងធ្វើឱ្យអ្នកកោះកុងមិនអាចបំភ្លេចបានជាមួយនឹងជំនួបដ៏ជក់ចិត្តជាច្រើនគូនៅទីនោះ ។
កុំភ្លេចត្រៀមសម្លៀងបំពង់ករ ក្រោកឈរស្រែកហ៊ោរទះដៃឱ្យកងរំពង ព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំឆ្នាំមួយនេះ GANZBERG បាននាំយកគុនខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រមទាំងបានចូលរួមធ្វើឲ្យវិស័យទេសចរណ៍កាន់តែមានភាពរីកចម្រើន តាមរយៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តកោះកុង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើននៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ ៕

ដោយ៖ វិកគី

