ស្រលាញ់គ្នា ជាបទមនោសញ្ចេតនា ទី៥ សំរាប់ឆ្នាំ២០២០ របស់ បាន មុន្នីល័ក្ខ ក្នុងផលិតកម្មថោន

ជឿជាក់ថាបងប្អូនមួយចំនួនមុខជាបានស្គាល់គាត់ច្បាស់ជាក់ជាមិនខានកញ្ញា បាន មុន្នីល័ក្ខ ជាអ្នកចម្រៀងស្រីដែលឆ្លងកាត់ការប្រលង។
កាលពីឆ្នាំ២០១៤ កញ្ញា បាន មុន្នីល័ក្ខ បានចូលប្រឡងក្នុងកម្មវិធីប្រលងចំរៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ដោយនាងបានត្រូវជម្រុះចេញក្នុងវគ្គ Lives Show សប្តាហ៍ទី៤។ បន្ទាប់មកកញ្ញាមានភាពល្បីល្បាញក្នុង YouTube ដែលភាគច្រើនគឺនាងច្រៀងបទ Cover។

ក្នុងឆ្នាំ២០១៩ កញ្ញា បាន មុន្នីល័ក្ខក៏បានហក់ចូលផលិតកម្មថោន ហើយមកទល់នឹងពេលនេះគឺកញ្ញាបានចេញនូវបទចំរៀងថ្មីៗជាច្រើន ដែលក្នុងនោះបទដែលល្បីៗ និង បងប្អូនធ្លាប់ស្តាប់មានដូចជា៖

  • នឹកនា
  • អារម្មណ៍សល់
  • ស្រណោះបងហួច
  • អូខេតែមាត់
  • ឆ្អែតឆ្អន់
  • កុំទៅចោលអូន

ថ្មីៗនេះផលិតកម្មថោនបានចេញនូវបទបែបមនោសញ្ចេតនាដល់ កញ្ញា បាន មុន្នីល័ក្ខ ដែលមានអត្ថន័យបែបស្នេហាផ្អែមល្ហែម។
បទនេះមានចំណងជើងថា ស្រលាញ់គ្នា ដែល និពន្ធទំនុកច្រៀងដោយលោក ងួន សុបិន និពន្ធបទ​ភ្លេងដោយ ភា​រក្ស និង សម្រួល​បទ​ភ្លេងដោយលោក0 ដា ភ្លេង។

តោះមកស្តាប់បទនេះទាំងអស់គ្នា កុំភ្លេច ចុច Like Share Commentនិង Subscribe.

ខាងក្រោមនេះបទទាំងអស់របស់ កញ្ញា បាន មុន្នីល័ក្ខ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២