មិនដឹងជាមានរឿងអ្វី ! បុរសចិត្តខ្លាំងម្នាក់ ចូលទៅស្រែកគំរាម សម្លាប់ប៉ូលិសប៉ុស្តិ៍ទាំងអស់

កណ្តាល ៖ កាលពីវេលាម៉ោងជាង៨ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើង ដោយបុរសចិត្តខ្លាំងម្នាក់ ចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅ ភូមិ រលួស ឃុំ ដើមឫស ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល រួច ស្រែកគំរាម ថា «អញនឹង សម្លាប់ ប៉ូលិស ប៉ុស្តិ៍ ចោលទាំងអស់»។

សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានអោយដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុខា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខ របរ មិនពិតប្រាកដ មានផ្ទុកសារធាតុ ញៀន ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើត ហេតុ ជនសង្ស័យ បានជិះ ម៉ូតូ ជាមួយ មិត្ត ភក្តិម្នាក់ ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ ដើមឫស រួច ឈ្មោះ ឡុង បាន ជិះ ម៉ូតូ ចេញ ទៅបាត់ ។ ចំណែក ជន សង្ស័យ បានដើរសំដៅចូលទៅក្នុង ប៉ុស្តិ៍ ប៉ូលិស រួច ស្រែជេរ ឡូឡា ថា «អញនឹងសម្លាប់ ប៉ូលិស ប៉ុស្តិ៍ ចោលទាំងអស់» ។ កម្លាំង ប៉ុស្តិ៍ នគរបាល បាល រដ្ឋ បាល ដើមឫស បានចេញមកសួរនាំ ហើយ ជនសង្ស័យ បាន ស្រែកសួររក មេប៉ុស្តិ៍ ហើយថានឹងសម្លាប់ចោល រួច ជនសង្ស័យ ក៏ ស្ទុះ ទៅវាយ កញ្ចក់ ប៉ុស្តិ៍ បែក អស់ ចំនួន ២ ផ្ទាំង និង ស្រែក ថា នឹងសម្លាប់ប៉ូលិស អោយងាប់ទាំង អស់ ។

ក្រោយពីស្រែកឡូឡា និងបំផ្លាញ កញ្ចក់ លោក នាយប៉ុស្តិ៍នគរបាល រដ្ឋ ឃុំ ដើមឫស ការ ឃាត់ ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២