ភ្នំពេញ៖ Lionel Messi ជាកីឡាករដំបូងគេរកបាន Hat Trick (៣គ្រាប់ក្នុង១ប្រកួត) នៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ និងលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ នៅក្នុងជំនួបរវាងអាហ្សង់ទីន និងអាល់ហ្សេរី ដែលធ្វើឱ្យអាហ្សង់ទីននាំមុខលើអាល់ហ្សេរីក្នុងលទ្ធផល ៣ទល់នឹង០ បានធ្វើឱ្យព្រឹត្តិការណ៍ប្រកួតឡើងកក្រើកពិភពបាល់ទាត់នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម៉ោងនៅក្នុងប្រទេសកម្ពុជា។


នេះគឺជាការប្រកួតលើកទី ២០០របស់ 𝗠𝗲𝘀𝘀𝗶 ឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានទាត់ចូល ៣ គ្រាប់ ធ្វើឲ្យរូបគេរកបានគ្រាប់ទី១៦ នៅក្នុងព្រឹត្តិការណ៍ប្រកួត 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 ដោយជួយឱ្យអាហ្សង់ទីនឈ្នះអាល់ហ្សេរី ៣-០នៅនាទី១៧ ,នាទី៦០ និងនាទី៧៦។Lionel Messi តាមស្មើកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធឆ្នើមអាល្លឺម៉ង់ Miroslav Klose ដែលជាអ្នករកគ្រាប់បាល់ច្រើនបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup «១៦គ្រាប់» បន្ទាប់ពីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រកបានហេទទ្រីគ ក្នុងការប្រកួតបើកឆាក World Cup 2026 ជាមួយអាល់ហ្សេរី។


គួរជម្រាបផងដែរថា ក្រោយពីចប់ការប្រកួតបើកឆាកដំបូងសម្រាប់ក្រុមពពកស(អាហ្សង់ទីន)ស្ដេចពពែ Lionel Messi វីរបុរសនៃការប្រកួតស៊ុតបំបែកកំណត់ត្រា Top Scorer FIFA World Cup ក្នុងប្រវត្តិសាស្ត្រ និងកំពុងឈរកំពូលតារាង FIFA World Cup Top Scorer 2026 ភាគរយប្រកួតប្រជែងដណ្ដើមស្បែកជើងមាសហើយកីឡាករដំបូងគេដែលរកបាន Hat-trick និងឡើងឈរកំពូលតារាង FIFA World Cup 2026 Top Scorer៕

ដោយ៖ វិកគី

