World Cup អើយ World Cup និមិត្តរូបនៃដួងចិត្តបងប្អូន បានធ្លាក់ទៅម្ដងម្នាក់ៗហើយ ធ្វើឱ្យអ្នកគាំទ្រ Sad គ្រប់គ្នា

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកំពុងតែឈានមកដល់វគ្គតានតឹង ពីមួយវគ្គទៅមួយវគ្គធ្វើឲ្យអ្នកគាំទ្រចាប់ផ្ដើមក្រៀមក្រំបណ្ដើរៗ ក្រោយពីអាយដលរបស់ខ្លួនបានធ្លាក់ចេញពីវគ្គជម្រុះម្ដងម្នាក់ៗ ពិសេសក្រុមដែលខ្លួនគាំទ្រ។

លទ្ធផលកើតឡើងខុសពីការរំពឹងទុក ដោយកីឡាករជាច្រើនរូបដែលជានិមិត្តរូបអ្នកគាំទ្ររំពឹងថា នឹងបានឡើងទៅវគ្គសំខាន់តែបែរជាត្រូវធ្លាក់ទៅវិញធ្វើឱ្យអ្នកគាំទ្រសេដគ្រប់គ្នា ក្នុងនោះមានដូចជា៖ កីឡាករ Neymar Jrរបស់ក្រុមប្រេស៊ីល, Christiano Ronaldo របស់ក្រុមព័រទុយហ្កាល់,Luka Modric របស់ក្រុមបាល់ទាត់ក្រូអាត ដោយកីឡាករទាំងបីរូបនេះសុទ្ធសឹងតែជា និមិត្តរូបរបស់អ្នកគាំទ្រ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានកីឡាករដទៃទៀតបានចូលរួមចំណែកជាច្រើនធ្វើឲ្យព្រឹត្តិការណ៍មួយនេះមានភាពទាក់ទាញ ។

ដ្បិតក្រុមធំៗមួយចំនួនបានធ្លាក់ចេញត្រឹមវគ្គ 16 ក្រុមចុងក្រោយនេះ ប៉ុន្តែក៏នៅមានក្រុមខ្លាំងៗជាច្រើនទៀតបានឡើងទៅកាន់វគ្គបន្តដែលមានដូចជា៖ France, Marocco,Norway, England,Spain, Belgiumជាដើម។

 

សូមរង់ចាំតាមដាន និងទស្សនា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះបន្តទៀត ព្រោះនៅមានក្រុមខ្លាំងៗជាច្រើនក្រុមទៀត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២