គេមកហើយ! ចម្រើន គុនខ្មែរ ណាត់ជើងខ្លាំងចិន បើកឆាកប្រយុទ្ធគ្នាលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត៨ទិស នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំនូវវត្តមានរបស់កីឡាករចម្រើន គុនខ្មែរ អ្នកប្រយុទ្ធជើងខ្លាំងមុខកម្សត់ មានផ្លែកែងល្អ សប្តាហ៍នេះវិលមកវិញហើយ ឡើងប្រកួតនៅលើសង្វៀនWurkz សេនាគុនខ្មែរយ័ន្តប្រាំបីទិស ។

ការវិលត្រឡប់របស់កីឡាករ ចម្រើន គុនខ្មែរនាសប្តាហ៍នឹងត្រូវជួបប្រកួតជាមួយជើងខ្លាំងចិនហ្វ៊ូ ហ្សីនរឿយ ក្នុងការប្រកួតលក្ខណៈគុនខ្មែរ វាយ៣ទឹក ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អ្នកទាំងពីរមិនធ្លាប់មានប្រវត្តិប៉ះគ្នាពីមុនមកនោះទេ ដូច្នេះការប៉ះគ្នាលើកដំបូងនេះ អាចថា ជាការប្រកួតដ៏កក្រើក ដោយសារតែកីឡាករចិនពូកែកណ្ដាប់ដៃ មានល្បឿន ស៊ុសល្អ ប៉ុន្តែបទពិសោធន៍នៅក្មេងខ្ចីជាងចំរើន ដូច្នេះរង់ចាំមើលថាតើការវិលមកវិញលើកនេះ អ្នកប្រយុទ្ធគុនខ្មែររបស់យើងអាចផ្ដាច់ដៃគូមុនបញ្ចប់ទឹកឬបរាជ័យក្រោមថ្វីដៃរបស់កីឡាករអន្តរជាតិរូបនោះ។

ព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តនេះនឹងប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង៧យប់តទៅ។

 

សូមអញ្ជើញចូលរួមទស្សនាការប្រកួតដោយសេរី នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN, ផេកTOWN FULL HDTV,TOWN PLUS MEDIA និងWURKZផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២