ឱកាសបញ្ចេញសមត្ថភាព និងស្នាដៃ អង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំកម្មវិធីប្រកួតប្រជែងជុំទី១ ក្រោមប្រធានបទ“រួមគ្នាប្រឆាំងអំពើពុករលួយ” រួមមាន៖គំនូរ,ផ្ទាំងរចនាឌីជីថល,វីដេអូខ្លី និងអត្ថបទសាច់រឿងខ្លី ។បើបងប្អូនមានជំនាញ ចង់បញ្ចេញស្នាដៃ សមត្ថភាព និងទេពកោសល្យរបស់ខ្លួនអាចដាក់ពាក្យប្រកួតប្រជែងបាន។

សូមបញ្ជាក់ថា សម្រាប់រង្វាន់ជ័យលាភី៖
-ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ចំនួន ៤,០០០,០០០ រៀល។
-ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ចំនួន ២,៥០០,០០០ រៀល។
-ជ័យលាភីលេខ ៣ទទួលបានទឹកប្រាក់ចំនួន ១,៥០០,០០០ រៀល។
**សំគាល់៖
(១) បេក្ខជនចូលរួមត្រូវមានអាយុចន្លោះពី១០-២៥ឆ្នាំ ។
(២) ជ័យលាភីអាចនឹងមានឱកាសចូលរួមប្រកួតប្រជែងបន្តកម្រិតអន្តរជាតិ។
សម្រាបការចូលរួមបងប្អូនអាចស្កេនដើម្បីបំពេញពាក្យស្នើសុំ និងប្រគល់ស្នាដៃ។ កម្មវិធីនេះនឹងចាប់ផ្តើមទទួលពាក្យ និងស្នាដៃ
ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៕


