ផ្កាយ ២ក្លែងក្លាយ ឈ្មោះ សេង សុភ័ក្ដ្រ នឹងត្រូវសាលាដំបូងភ្នំពេញបញ្ជូនសំណុំរឿង ទៅជំនុំជំម្រះ នៅថ្ងៃ១៧វិច្ឆិកា

ភ្នំពេញ៖ ផ្កាយ២ក្លែងក្លាយ ឈ្មោះ ឆាយ សុភ័ក្រ ហៅ សេង សុភ័ក្ដ្រ នឹងត្រូវបញ្ជូនសំណុំរឿងទៅជំនុំជម្រះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ដោយចៅក្រមជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ករណីគំរាមកំហែងថានឹងសម្លាប់ គំរាមកំហែងហែកកេរ្តិ៍ ,ឆបោក កាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ ឆបោកប្រាក់ និងក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២)។

នេះបើយោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងរាជនីភ្នំពេញ។

ផ្កាយ២ក្លែងក្លាយរូបនេះ ឈ្មោះ ឆាយ សុភ័ក្រ ហៅ សេង សុភ័ក្ដ្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទខាងលើ ពាក់ព័ន្ធករណី គំរាមសម្លាប់ ក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២) កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងបានប្រើប្រាស់តួនាទីជា ឧត្តមសេនីយ៍ទោ (ផ្កាយ២) ទៅបញ្ចុះបញ្ចូល ជនរងគ្រោះឲ្យបង់លុយក្នុងម្នាក់ៗ ជាង ១ម៉ឺនដុល្លារ ដើម្បីឲ្យជនជាប់ចោទរត់ការចូលធ្វើនគរបាលនៅក្រសួងមហាផ្ទៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២