ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាត ជាមួយអាហារស្ទើរតែគ្រប់ជាតិសាសន៍ បែប អាស៊ី និងអឺរ៉ុប នៅ COLLIN’S

ភ្នំពេញ ៖ COLLIN’S គឺជាអាហារដ្ឋាន និងភោជនីដ្ឋាន បែប ស្កាយបារ ស្ថិតនៅទីតាំងដ៏ល្អមួយក្បែរទន្លេ ងាយស្រួលក្នុងការគយ់គន់ទេសភាព ដ៏ស្រស់ស្អាត ជាមួយនិងការទស្សនាទិដ្ឋភាពថ្ងៃលិច ពីអាគារ The Bridge ជាទី១៣ រួមជាមួយម្ហូបអាហារ មានឪជារស់ឆ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យ ស្ទើរតែគ្រប់ជាតិសាសន៍ បែប អាស៊ី និងអឺរ៉ុប ដោយស្នាដៃមេចុងមកពីប្រទេសសិង្ហបូរី។

ជាមួយទីតាំងដ៏ធំទូលាយ អមដោយមុខម្ហូបថ្មីថ្មីប្លែក COLLIN’S ក៏មានក្រុមតន្រ្តីច្រៀងកំដរ ក្នុងពេលពិសារអាហារផងដែរ ដោយមិនភ្លេចពីការថែរក្សា អនាម័យ ការពារ នៃជំងឺកូវីដ COLLIN’S SKY DINING & GASTRO BAR ក៏បានអនុវត្តតាមការណែនាំ របស់ ក្រសួងសុខាភិបាល ដោយរក្សានូវគម្លាត ស្ទង់កំដៅភ្ញៀវ បាញ់ទឹកអាល់កុល ជាពិសេស រាល់បុគ្គលិកទាំងអស់ គឺត្រូវពាក់ម៉ាសជាប់ជានិច្ច។

COLLIN’S SKY DINING & GASTRO BAR មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេលជិត២ឆ្នាំមកហើយ ស្របពេលដែល COLLIN’S បានចាប់កំណើតនៅប្រទេសសិង្ហបូរី តាំងពីឆ្នាំ២០១២មកម៉្លេះ ហើយរហូតមកដល់បច្ចុប្បន្ននេះ COLLIN’S មាននៅ សិង្ហបូរី ចិន ឥណ្ឌូនេស៊ី និងកម្ពុជា។ COLLIN’S មានទទួលរៀបចំកម្មវិធី ជប់លៀង ខួបកំណើត និងកម្មវិធីផ្សេងៗ ទៀត ដោយចាប់ផ្តើមបើកចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១២យប់ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ សម្រាប់ថ្ងៃសៅរ៍ អាទិត្យ បើរហូតដល់ម៉ោង១ទៀបភ្លឺ។ ក្នុងនោះដែរ COLLIN’S ក៏មានបន្ទប់ប្រជុំលក្ខណៈ វីអាភី។ សូមទទួលយកភាពរីករាយ ទាំងរស់ជាតិអាហារ និងទេសភាពដ៏ស្រស់ស្អាត ពីCOLLIN’S SKY DINING & GASTRO BAR៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២