ឯកឧត្តម អភិបាលរាជធានី សរសើរ កងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ បានយកអស់កម្លាំងកាយចិត្ត ថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូន ពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា សកម្មភាពសួរសុខទុក្ខនិងចែកអំណោយដល់បងប្អូនសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តផងនិងដូចជាការតបស្នងចំពោះកងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសក្នុងពេលមានបញ្ហាកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីធ្វើកូដកម្មមិនចេញប្រមូលសំរាមមួយរយះនោះគឺបានកងកម្លំាងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌនេះហើយដែលចេញជួយធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានជាមួយអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមអភិបាលរាធានី ក៏បានសូមឱ្យកម្លាំងមានសមត្ថកិច្ចផ្សេងទៀតកុំច្រណែនជាមួយកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដោយសារតែកម្លាំងប្រជាការពារ ប្រាក់ខែឬបៀវត្សមិនដូចកងកម្លាំងបូលិសនិងកងរាជអាវុធហត្ថនោះទេប្រាក់ឧបត្ថម្ភរបស់គាត់នៅមានកំរិត ពោលគឺប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាបានប្រាក់ឧបត្ថម្ភតែ៦៧ម៉ឺនប៉ុណ្ណោះក្នុង១ខែ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះសំណេសំណាលនិងផ្ដល់អំណោយជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន២ នោះគឺខណ្ឌព្រែកព្នៅនិងខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៩ វិច្ឆិកា២០២០ ដើម្បីជាការលើកទឹកចិត្ត ដែលកងកម្លាំងសណ្ដាប់ធ្នាប់របស់យើងបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់នូវបញ្ហាប្រឈមទាំងបីខាងលើនេះ ទទួលបានជោគជ័យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២