ភ្នំពេញ៖ ខេមបូឌានព្រីមៀរលីគ ២០២៦/២៧, ៣សប្ដាហ៍ដំបូងបានទាក់ទាញអ្នកចូលទស្សនាផ្ទាល់កីឡដ្ឋានផ្ទាល់សរុបជិត២៨ ០០០ នាក់ ។ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ បានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជា ខណៈចំនួនអ្នកចូលទស្សនាផ្ទាល់នៅតាមកីឡដ្ឋានក្នុង ៣ សប្ដាហ៍ដំបូង សរុបមានរហូតដល់ ២៧,៤៨៦ នាក់។

តាមទិន្នន័យដែលទទួលបានសប្ដាហ៍ទី១ មានចំនួន ៧,៣០០ នាក់, សប្ដាហ៍ទី២ មានចំនួន ១៣,៣១៥ នាក់, សប្ដាហ៍ទី៣ មានចំនួន ៦,៨៧១ នាក់ សរុបទាំង ៣ សប្ដាហ៍មានចំនួន ២៧,៤៨៦ នាក់។
បើយើងតាមទិន្នន័យខាងលើ សប្ដាហ៍ទី២ ក្លាយជាសប្ដាហ៍ដែលមានអ្នកទស្សនាច្រើនជាងគេ ក្នុងចំណោម ៣ សប្ដាហ៍ដំបូង សប្ដាហ៍ទី២ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេ ដោយមានរហូតដល់ ១៣ ៣១៥នាក់ ដែលបង្ហាញពីបរិយាកាសដ៏កក្រើកនៅតាមកីឡដ្ឋាន និងការចូលរួមរបស់អ្នកគាំទ្រជាមួយក្លិបដែលខ្លួនស្រឡាញ់ ជាពិសេសគឺកីឡដ្ឋានស្វាយរៀងដែលមានចំនួនអ្នកទស្សនាដល់ទៅ ៧ ៤៩៥នាក់ ជាមួយគ្នានេះដែរ សប្ដាហ៍ទី១ មានអ្នកទស្សនា ៧ ៣០០នាក់ ខណៈ សប្ដាហ៍ទី៣ មានអ្នកទស្សនា ៦ ៨៧១នាក់។

ចំនួនតួលេខ ២៧ ៦៨៦នាក់ ក្នុងរយៈពេលត្រឹមតែ ៣សប្ដាហ៍ គឺជាសញ្ញាមួយដ៏ល្អដែលបង្ហាញថា បរិយាកាសនៅកីឡដ្ឋាននៅតែជាផ្នែកសំខាន់មួយសម្រាប់បទពិសោធន៍របស់អ្នកគាំទ្រ CPL ដែលចូលរួមគាំទ្រក្រុមរបស់ខ្លួន ធ្វើឱ្យការប្រកួតនីមួយៗនៃខេមបូឌានព្រីមៀរលីគ កាន់តែមានភាពរស់រវើក និងទាក់ទាញ៕

ដោយ៖ វិកគី

