ដឹងតែកក្រើកហើយ ព្រឹត្តិការណ៍«ភិមានអាកាស KUN KHMER FIGHT CLUBBING BOOSTRONG»នៅរមណីយដ្ឋានអង្គរចុងសប្តាហ៍ក្រោយនេះ សុទ្ធតែជើងខ្លាំងលំដាប់ពិភពលោកមកប្រកួត!

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យ និងធំប្រចាំឆ្នាំជិតមកដល់ទៀតហើយ ដោយមានកីឡាករជើងខ្លាំងលំដាប់ពិភពលោកជាច្រើនរូបនឹងត្រូវធ្វើដំណើរមកកាន់ខេត្តសៀមរាបដែលជាទឹកដីអច្ឆរិយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកប្រជែងក្បាច់គុន បង្ហាញសមត្ថភាព និងដណ្តើមជ័យជម្នះនៅលើសង្វៀន គុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្លែកអារម្មណ៍មិនធ្លាប់មានពីមុនមក« ភិមានអាកាស KUN KHMER FIGHT CLUBBING BOOSTRONG»។នេះជាការជួបជុំគ្នារវាងក្បាច់គុនបុរាណខ្មែរ និងការប្រកួតកម្រិតអន្តរជាតិ ដែលនឹងធ្វើឡើងនៅចំពាក់កណ្តាលបេះដូងនៃដែនដីអរិយធម៌ដ៏ល្បីល្បាញ។

ព្រឹត្តិការណ៍ «ភិមានអាកាស KUN KHMER FIGHT CLUBBING BOOSTRONG»នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៦ កម្មវិធីចាប់ផ្តើមចាប់ពីម៉ោង ០៧:០០ យប់តទៅ ទីតាំងនៅព្រះលានជល់ដំរី ខេត្តសៀមរាប។ អ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរអាចចូលរួមទស្សនាដោយផ្ទាល់ ឬតាមដានការផ្សាយបន្តផ្ទាល់ (Live) រូបភាពច្បាស់ត្រជាក់ភ្នែកកម្រិត HD តាមរយៈ ស្ថានីយទូរទស្សន៍ Town Full HDTV, ទំព័រហ្វេសប៊ុកផ្លូវការ Town Full HDTV, FIGHT CLUBBING និង Boostrong Energy Drink។

សូមបញ្ជាក់ផងដែរថា​ ព្រឹត្តិការណ៍«ភិមានអាកាស KUN KHMER FIGHT CLUBBING BOOSTRONG»នេះគឺមានការឧបត្ថម្ភធំពីក្រុមហ៊ុន BOOSTRONG, BOOSTRONG តែងតែនាំយកនូវផ្ទាំងទស្សនីយភាពនៃព្រឹត្តិការណ៍ប្រកួតក្បាច់គុនបុរាណខ្មែរដ៏អស្ចារ្យមកបម្រើអារម្មណ៍ទស្សនិកជនបានទស្សនាកម្សាន្ត និងធ្វើឱ្យល្បីកក្រើកលើឆាកអន្តរជាតិ។

 

កុំភ្លេចអញ្ជើញចូលរួមទស្សនា គាំទ្រ និងលើកស្ទួយក្បាច់គុនបុរាណខ្មែរយើងទាំងអស់គ្នា! ការចូលរួមផ្ទាល់ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងពុះកញ្ជ្រោលពីទឹកដីអរិយធម៌ខ្មែរ ឆ្ពោះទៅកាន់ពិភពលោក៕

ដោយ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២