ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត២០ម៉ឺននាក់

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងមកនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងខេត្តព្រះសីហនុមានចំនួន១៩៥ ៩៩៤នាក់ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថា ចំនួននេះមានការថយចុះជាងឆ្នាំមុនប្រមាណជា៩,៦៦ភាគរយ។


បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ទេសចរផ្ទៃក្នុងសរុបមានចំនួន ១៩៥.៩៩៤នាក់គឺថយចុះ ៩,៦៦% បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៥។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៩០.១២២នាក់ ថយចុះ ១០,០១% និងភ្ញៀវបរទេសសរុបមានចំនួន ៥.៨៧២នាក់ កើនឡើង ៣,៥៩% នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។

ភ្ញៀវទេសចរទៅដើរកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តមានចំនួន ១៩៣.៧៨០នាក់ ថយចុះ ៩,៤៧% ក្នុងនោះភ្ញៀវជាតិមានចំនួន ១៨៩.១៣៧នាក់ ថយចុះ ៩,៨៧% និងភ្ញៀវបរទេស មានចំនួន ៤.៦៤៣នាក់ កើនឡើង ១០,៥២%។

ដោយឡែក សម្រាប់ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន ១១ជើង លើសឆ្នាំមុន ០១ជើង មានភ្ញៀវសរុបចំនួន៥៨៣នាក់ កើនឡើង ១,២១% ក្នុងនោះ
ភ្ញៀវជាតិ ០៧នាក់ កើន ឡើង ១៦,៦៦% និងភ្ញៀវអន្តរជាតិមានចំនួន ៥៧៦នាក់ កើនឡើង ១,០៥%។

ហើយភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានចំនួន ១.៦៣១នាក់ ថយចុះ ២៩,៣៦% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៩៧៨នាក់ ថយចុះ ៣០,៧៣% និងភ្ញៀវបរទេសមាន ចំនួន ៦៥៣នាក់ ថយចុះ ២៧,២០% ៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២