លទ្ធផលប្រកួតសន្សំពិន្ទុ Mas Fight Kun Khmer Championship សប្តាហ៍ទី៣ រកឃើញជើងខ្លាំងបណ្តើរៗហើយ

ភ្នំពេញ៖ ការប្រកួតសន្សំពិន្ទុក្នុងកម្មវិធី Cambodia Mas Fight Kun Khmer Championship របស់ស្ថានីយ៍ទូរទស្សន៍ថោន សម្រាប់សប្តាហ៍ទី៣ បានបង្ហាញពីការប្រកួតយ៉ាងស្វិតស្វាញរវាងកីឡាករគុនខ្មែរ ដើម្បីដណ្តើមពិន្ទុ និងឆ្ពោះទៅរកតំណែងជើងឯកទម្ងន់ ៦០ គីឡូក្រាម។

តាមលទ្ធផលក្នុងតារាង ពូល A កីឡាករ ជិត សុភី (CHIT SOPHY) ឈរនៅលើគេដោយទទួលបាន ៥ ពិន្ទុ ខណៈ ភក្តី ដាលីន (PHEAKDEY DALIN) និង កូន បូឡា (KON BOLA) ទទួលបាន ៣ ពិន្ទុដូចគ្នា។ ចំណែក ពុយ ឡាយ (PUY LAY) ទទួលបាន ២ ពិន្ទុ។

ដោយឡែក នៅពូល B កីឡាករ នួន ចក្រឆៅ (NUON CHAKRACHOU) និង ពេជ្រ សុខឃីម (PICH SOKHIM) កំពុងឈរនៅលើគេ ដោយទទួលបាន ៥ ពិន្ទុដូចគ្នា។ រីឯ សឿង លាង (SEOUNG LEANG) និង ឈួន ប៊ុន (CHHOUN BOUN) ទទួលបាន ២ ពិន្ទុដូចគ្នា។

លទ្ធផលនេះបានបង្ហាញថា ការប្រកួតដណ្តើមពិន្ទុក្នុងពូលទាំងពីរកំពុងមានភាពតានតឹង និងគួរឱ្យចាប់អារម្មណ៍ ខណៈកីឡាករនីមួយៗត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីប្រមូលពិន្ទុបន្ថែម និងបង្កើនឱកាសឆ្ពោះទៅរកខ្សែក្រវាត់ជើងឯក។

សូមបន្តតាមដានការប្រកួត Cambodia Mas Fight Kun Khmer Championship តាមរយៈកញ្ចក់ទូរទស្សន៍ថោន និងបណ្តាញផ្សាយផ្ទាល់របស់កម្មវិធី ដើម្បីរួមគ្នាលើកទឹកចិត្តកីឡាករគុនខ្មែរ និងទស្សនាការប្រកួតដ៏ជក់ចិត្តក្នុងសប្តាហ៍បន្តបន្ទាប់ រៀងរាល់ថ្ងៃអាទិត្យ នៅវេលាម៉ោង៣រសៀលតទៅ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២