ទណ្ឌិតម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅសល់តែ៧ខែទៀត ត្រូវមានសេរីភាព បានស្លាប់ ដោយសារគាំងបេះដូង

ស្ទឹងត្រែង ៖ ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ កំពុងជាប់ពន្ធនាគារ ហើយជននេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំ នៅសល់តែ ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវទទួលបានសេរីភាពវិញ ប៉ុន្តែកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវប៉ូលិស ប្រាប់ថា បានស្លាប់ក្រោយដឹកចេញពីពន្ធនាគារទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ទណ្ឌិតរូបនេះ ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនិង៦ខែ ពីបទ ជួញដូរថ្នាំញៀន។ ជននេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំ នៅសល់តែ ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវទទួលបានសេរីភាពវិញ។ ទណ្ឌិតរូបនេះ ឈ្មោះសេក សុភ័ក្ក អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ទាក់ទិនការស្លាប់ទណ្ឌិតខាងលើជំហានដំបូងនគរបាលការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេស ពិនិត្យឃើញលើសពជនរងគ្រោះឃើញមានស្លាកស្នាមនៅកញ្ជឹង ក ចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះមិនអាចបណ្តាលអោយស្លាប់បាននោះទេ។

លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា ក្រោយការចូលរួមពិនិត្យជាមួយលោកវិជ្ជបណ្ឌិត ហុង ហៃ និង កញ្ញាវិជ្ជបណ្ឌិត ញឹម ចាន់លក្ខិណា បានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២