ស្វាយរៀង ៖ ស្នងការ នគរបាល ខេត្តស្វាយរៀង បានបញ្ជាឲ្យដកមកបញ្ឈរជើង មន្ត្រីនគរបាល ចរាចរណ៍បួននាក់ នៅការិយាល័យ បុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់វិន័យតាម វិន័យរបស់កងកម្លាំងនគរបាលជាតិ ក្រោយមន្ត្រីនគរបាលចរាចរណ៍ ទាំងបួន នាក់នេះ ពាក់ព័ន្ធជាមួយការ ប៉ះទង្គិច ដោយប្រើអំពើហិង្សា ជាមួយ អ្នកបើកបរ រថយន្ត តាក់ស៊ី និងបានវាយ អ្នកបើក តាក់ស៊ី មួយដៃ បែកមាត់ បាក់ធ្មេញអស់មួយ។
ចំពោះដំណើររឿងដែលឈានទៅដល់ការវាយអោយបាក់ធ្មេញ និងដកបញ្ឈរជើងមន្រ្តីនគរបាលចរចរណ៍ចំនួន៤នាក់នេះ គឺ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង បានដាក់ គោលដៅ ត្រួត ពិនិត្យ ល្បឿន លើផ្លូវ ជាតិ លេខ ១ ចន្លោះ គីឡូម៉ែត្រ លេខ ១១៦-១១៧ បាន ពិនិត្យឃើញ រថយន្ត ម៉ាក ស៊ីណា ពាក់ ផ្លាកលេខ ភ្នំពេញ 2BI-6754 បើកបរ ដោយ ឈ្មោះ លាស់ ពុធ ធា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ អ្នកបើក តាក់ស៊ី បើកបរ ល្មើសច្បាប់ ដោយ ប្រើប្រាស់ ល្បឿន ៩៦ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ។
សមត្ថកិច្ច នគរបាល បានធ្វើ ការឃាត់ រថយន្ត ខាងលើ ប៉ុន្តែ អ្នកបើកបរ រថយន្ត ខាងលើ បាន បើក រត់គេច ចូល តាម ផ្លូវលំ សមត្ថកិច្ច នគរបាល ក៏បាន ដេញតាម ទើប ឃាត់ រថយន្ត ខាងលើ រួច អញ្ជើញ អ្នកបើកបរ រថយន្ត ឲ្យ មក ប៉ុស្តិ៍នគរបាល រដ្ឋបាល ប៉ុន្តែ អ្នកបើកបរ រថយន្ត មិន ព្រម មក តាម សមត្ថកិច្ច រហូត មានការ ប៉ះទង្គិច ប្រើ អំពើហិង្សា រវាង សមត្ថកិច្ច នឹង អ្នកបើកបរ រថយន្ត ។
ក្រោយ មានការ អប់រំ និង ពន្យល់ ណែនាំ ពី សមត្ថកិច្ច អ្នកបើកបរ រថយន្ត ខាងលើ បាន យល់ព្រម ទទួល ការផាកពិន័យ តាមច្បាប់ ។ ចំណែកឯ សមត្ថកិច្ច នគរ បាលច រា ចរណ៍ ដែល បាន ប្រើ អំពើហិង្សា លើ អ្នកបើកបរ រថយន្ត បាន សូមទោស និង សម្របសម្រួល ជាមួយ អ្នកបើកបរ រួចហើយ ។
អ្នកនាំពាក្យ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង នៅ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បាន ជម្រាបជូន សាធារណជន អំពី ករណី មានការ ប៉ះទង្គិច ដោយ ប្រើ អំពើហិង្សា រវាង មន្ត្រីនគរបាល ចរាច រណ៍ និង អ្នកបើកបរ រថយន្ត ល្មើសច្បាប់ ។ ករណី មានការ ប៉ះ ទង្គិច ដោយ ប្រើ អំពើហិង្សា រវាង មន្ត្រីនគរបាល ចរាចរ ណ៍ និង អ្នកបើកបរ រថយន្ត ល្មើសច្បាប់ កើតហេតុ នៅវេលា ម៉ោង ៩ និង ១៧ នាទី ព្រឹក នៅ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ ចំណុច ភូមិ ត្របែក ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង៕


