ខ្លាំងអីយ៉ាងនេះ ជិះលើផ្លូវតែមួយសោះ គ្រាន់តែគេវ៉ាមិនបាន ដេញកាប់របួស៣នាក់ ចុងក្រោយបានមកឈរថតដោយមិនគិតលុយ !

កណ្តាល ៖ ជិះម៉ូតូលើផ្លូវរួមគ្នាតែមួយសោះ គ្រាន់តែយុវជនមួយក្រុមទៀត ជិះវ៉ាទៅមុន ធ្វើអោយក្រុមក្មេងស្ទាវ ដែលមានគ្នាជាច្រើន ដេញតាម គប់ និងវាយ បណ្តាលអោយ របួសដេកពេទ្យ៣នាក់ ប៉ុន្តែសមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវ៦នាក់ មកឈរថតដោយមិនកិតថ្លៃ។ ករណីដេញវាយគ្នា ផ្អើលពេញផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង២០ យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ច បញ្ជាក់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សែម រដ្ឋា បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ចេញពីផ្ទះម្តាយរបស់ខ្លួន ស្ថិតនៅក្នុង ភូមិម្កាក់ ឃុំដើមឬស តាមផ្លូវលេខ៣៤ សំដៅទៅផ្ទះប្រពន្ធរបស់ខ្លួន នៅភូមិទន្សាយគាច ឃុំ ដើមឬស ដើម្បីយកនំបញ្ចុកអោយប្រពន្ធ។ ពេលជិះតាមផ្លូវជិតដល់កន្លែងកើតហេតុ ជនរងគ្រោះ បានឃើញជនសង្ស័យជិះម៉ូតូ ៤គ្រឿង ទន្ទឹមគ្នាពេញផ្លូវ ឃើញដូចនោះ ជនរងគ្រោះបានជិះម៉ូតូវ៉ា ក្រុមជនសង្ស័យ។ ភ្លាមនោះ ក្រុមជនសង្ស័យ២នាក់ ខឹងជនរងគ្រោះជិះវ៉ាខ្លួន ក៏ជិះម៉ាក DUKE រោទ៍សំឡេងខ្លាំងៗ ដេញតាជេរជនរងគ្រោះ។ ជនរងគ្រោះ ភ័យក៏ឈប់ម៉ូតូ តេទូរស័ព្ទប្រាប់ប្អូន ។ ភ្លាមនោះ ជនសង្ស័យបាន ឈប់វាយមកលើជនគ្រោះ និង ដកទូរស័ព្ទ ជនរងគ្រោះបោកចោល ។ បន្ទាប់មក ជនរងគ្រោះ២នាក់ទៀតបានមកដល់ ហើយបានស្រែកថា «អ្នកណាវាយប្អូនអញ» ឃើញដូចនោះក្រុមជន សង្ស័យបានព្រួតវាយបន្ថែមទៀត ធ្វើអោយរបួសទាំង៣នាក់ តែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ តាមនីតិវិធី និង បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២