TNAOT APP រកឃើញយុវជនឆ្នើម ១០នាក់ ក្នុងចំណោម ១៥៥០នាក់ ក្លាយជាម្ចាស់ជ័យលាភីកម្មវិធី «ក្តីស្រមៃខ្ញុំ ស្នាដៃខ្ញុំ»

ថ្ងៃនេះ ត្នោត (TNAOT) App បានរកឃើញម្ចាស់ជ័យលាភីទាំង១០រូប នៃកម្មវិធី «ក្តីស្រមៃខ្ញុំ ស្នាដៃខ្ញុំ» ដែលជាកម្មវិធីមួយធ្វើឡើងដើម្បីជំរុញ និងលើកទឹកចិត្តឱ្យយុវជនកម្ពុជាចូលរួមសរសេរ និងអាចបង្ហោះស្នាដៃរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលថ្មីសន្លាងមួយនៅកម្ពុជា។

កម្មវិធី «ក្តីស្រមៃខ្ញុំ ស្នាដៃខ្ញុំ» គឺស្ថិតក្នុង Project «WeMedia» របស់ TNAOT App ដោយបានចាប់
ផ្តើមឡើងតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០ ហើយមានបេក្ខភាពចូលរួមសរុបទាំងអស់ ១៥៥០នាក់។

ក្នុងនោះដែរ លោក ម៉ីសន សោភា ជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានភាសាខ្មែរ និងជាតំណាងឱ្យក្រុមហ៊ុន បានធ្វើការប្រគល់រង្វាន់ជូនដល់ម្ចាស់ជ័យលាភីឆ្នើមទាំងអស់ដោយរួមមាន៖

  • ជ័យលាភីលេខ១ បានទៅលើប្អូនប្រុស តុងឈុនឡេង ជាសិស្សថ្នាក់ទី១២ មកពីខេត្តកំពង់ចាម។
  • ជ័យលាភីលេខ២ បានទៅលើកញ្ញា រិទ្ធី កុល្លិកា ជាអ្នកគ្រូបង្រៀនសាលារៀនមួយកន្លែង នៅទីក្រុងភ្នំពេញ។
  • ជ័យលាភីលេខ៣ បានទៅលើប្អូនស្រី សាមឿន ណាល្លិ ជាសិស្សថ្នាក់ទី១១ មកពីខេត្តកំពង់ចាម ព្រមទាំងម្ចាស់ជ័យលាភី ៧រូបផ្សេងទៀត។

គួរបញ្ជាក់ដែរថា កម្មវិធីនេះធ្វើឡើងដើម្បីលើកស្ទួយដល់ការអាន និងការតែងនិពន្ធ ក៏ដូចជាបង្កើនចំណេះ និងជំនាញបកប្រែភាសា។ អ្វីដែលជាគោលដៅធំរបស់ TNAOT App គឺដើម្បីជាការផ្តល់ឱកាសសម្រាប់អ្នករាល់គ្នាដែលមានបំណងបង្ហាញសមត្ថភាព និងទទួលបានឱកាសក្លាយជា Content Creator ដ៏ឆ្នើមមួយរូប។

ក្នុងចំណោមម្ចាស់ស្នាដៃឆ្នើមទាំង ១០ រូបនេះ មិនត្រឹមតែទទួលបានរង្វាន់ពីក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងទទួលបានឱកាសក្លាយជា Content Writer របស់ TNAOT App និងឱកាសចូលរួមវគ្គបណ្តុះបណ្តាលជំនាញបន្ថែមពីអ្នកជំនាញដែលរៀបចំដោយ TNAOT App ផ្ទាល់។

TNAOT App ក៏សូមថ្លែងអំណរគុណដល់ Town News ដែលជាដៃគូផ្សព្វផ្សាយ ក្នុងកម្មវិធី «ក្តីស្រមៃខ្ញុំ ស្នាដៃខ្ញុំ» នេះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២