លោកតា​អាយុ​៨៦​ឆ្នាំ​ម្នាក់ ខឹងអ្នកជិតខាង ជេរដៀមដាម រឿងកាប់មែកឈើ ធាក់កង់ដាក់កាំបិតផ្គាក់ ចាំកាប់គូទំនាស់ របួស

កណ្ដាល​ ៖ ដោយសារតែខឹងអ្នជិតខាង ជេរដៀមដាម រឿងកាប់មែកឈើ លោកតា​អាយុ​៨៦​ឆ្នាំ​ម្នាក់ ដឹកកាំបិតផ្គាក់ ចាំកាប់គូទំនាស់ ២នាក់ប្តីប្រពន្ធ រងរបួសធ្ងន់។ ករណី ហិង្សា ​ដោយ​ចេតនានេះ កាលពី​រសៀលថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ ស្ទឹង ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា កន្លងមក ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់ មាន​ជម្លោះ​ទាស់​ពាក្យសំដី​គ្នា​រឿង​ព្រំដី រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​បាន​យក​កំបិត​ផ្គាក់​កាប់​មែកឈើ​របស់​ជនរងគ្រោះ​ដែល​ទៅ​ចូល​ដី​របស់ខ្លួន​ក៏មាន​ការ​ជេរ​ដៀមដាម​គ្នា​រហូតមកដល់​ថ្ងៃទី​១៧ ខែ​ឆ្នូ ឆ្នាំ​២០២០ ជនសង្ស័យ បាន​ជិះ​កង់​ដាក់​កាំបិតផ្គាក់​ចង​ពីក្រោយ​ទៅ​ចាំ​ស្ទាក់ផ្លូវ​ជនរងគ្រោះ​មុន រហូតដល់​ម៉ោង​ប្រមាណ​៣រសៀល ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា ក៏​ស្ទុះ​មក​កាប់​ជនរងគ្រោះ​ទាំង​២​នាក់ បណ្ដាល​ឲ្យ​របួស​យ៉ាងដំណំ​។ ចំណែកឯ​ជនសង្ស័យ បន្ទាប់ពី​កាប់​ជនរងគ្រោះ​រួច ក៏បាន​ជិះ​កង់​របស់ខ្លួន​ត្រឡប់មកផ្ទះ​វិញ​។​

មន្ត្រីនគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់ ទី​១.​ឈ្មោះ សាន់ សុខា អាយុ​៥៥​ឆ្នាំ មុខរបរ​លក់ដូរ និង ប្រពន្ធ ​ឈ្មោះ ស្រ៊ុន លាវ អាយុ​៤៩​ឆ្នាំ​។ ចំណែក​ជនសង្ស័យ ឈ្មោះ ស៊ឹង ប៉ឹង អាយុ​៨៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រុន ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន​។ ដោយឡែក​វត្ថុតាង​ចាប់យក កង់​មួយគ្រឿង​និង​កំបិត​ផ្គា​គ់ ផ្លែ​ដែក​ដង​ឬ​ស្សី ប្រវែង​៩០​សង់ទីម៉ែត្រ​​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២