ផលិតកម្មថោន និង GMM Garmmy បន្តចេញបទទី២ បន្ទាប់ពីទទួលបានការគាំទ្រ

អីយ៉ាស់!! បន្ទាប់ពី ដា សុមាវត្តី ចេញបទកំសត់ៗ ដូចជា “មនុស្សខ្លះ” “សង្សារចាស់ម្នាក់នេះនៅនឹកបង” ដែលជាបទមានការចាប់អារម្មណ៏ពីសំណាក់ទស្សនិកជនកន្លងទៅ ស្រាប់តែពេលនេះកញ្ញាបានធ្វើអោយ Fan សេដទៀតហើយ ក្រោយពីបានចេញបទ “ឈប់ជួបខ្ញុំទៅ (Stop Seeing Me)” ដែលជាបទសហការ រវាង ដោយមានការ ផលិតកម្មថោន និង GMM Garmmy។

ជាចំណងដៃជិតដាច់ឆ្នាំ2020នេះ កញ្ញា ដា សុមាវត្តី ជាតារាចំរៀងប្រចាំផលិតកម្មថោន បានចេញបទជាច្រើននៅក្នុងផលិតកម្មទាំងនេះរួមមានបទ បែបមនោសញ្ចេតនា បែបកំសត់ និង ស្នេហា ជាដើម ដែលមានការគ្រាំទ្រជាច្រើននៅក្នុងបណ្តាញសង្គម។

ចំណងដៃដំបូងពីការសហការរបស់ផលិតកមុ្មយក្យទាំងពី គឺបទ “ជំនូន – The Gifts” ច្រៀងដោយ ស៊ីរីកា ជាមួយ ប៊ីអូប៊ី បានធ្វើអោយ Fan Fan អ្នកគ្រាំទ្រជាច្រើនដោយបានការចូលស្តាប់ក្នុង Youtube Town Production បាន២លានដង ហើយក៏មានការបន្តគ្រាំទ្រ ដោយ Fan បានសរសើរថា: “បទនេះពិរោះហើយមានន័យ ការស្លៀកពាក់វិញល្អ ព្រោះឃើញថាខ្មែរយើងអស្ចារ្យមែន Town Production”
“បទចម្រៀងខ្មែរសាមាញ្ញតែពិរោះណាស់ហើយមើលទៅហាក់ដូចបានបង្ហាញពីភាពរឹងមាំនិងអង់អាចណាស់វប្បធម៏ប្រពៃណីខ្មែរ” ហើយក៏ទទួលបានការលេងត្រាប់តាមយ៉ាងច្រើនក្នុងបណ្តាញសង្គម “Tik Tok” ផងដែរ។

ដោយឡែកបទ ដា សុមាវត្តី “ឈប់ជួបខ្ញុំទៅ” ក៏មាន Fan គ្រាំទ្របន្ទាប់ពីបានធ្វើការបង្ហោះរយះ២៤ម៉ោងកន្លងទៅនេះ ជាបទលក្ខណះបែបមនោសញ្ចេតនា ដែលមានអត្ថន័យយ៉ាងចាក់ដោតថា “យើងឈប់ជួបខ្ញុំទៅ កុំឱ្យខ្ញុំលង់កាន់តែជ្រៅដកវិញមិនរួច ខ្ញុំមិនចង់ធ្វើជាមនុស្សឆ្កួតកំដរគេលេង Story លេងសើចផ្លូវចិត្តខ្ញុំញយហើយ បានហើយសុំឈប់ញាំញី
សុំបញ្ចប់តួនាទី តួរង”។ ផលិតកម្មថោនបានថ្លែងថានឹងខិតខំរកអ្វីដែលប្លែកៗ ដើម្បីជាចំណីរម្មណ៍ដល់ Fan Fan ទាំងអស់គ្នាដែលតែងតែគាំទ្រជារៀងមក។

តោះ…ទស្សនា និង ស្ដាប់ ទាំងអស់៖

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២