មកដឹងមូលហេតុ ដែលជនសង្ស័យ បាញ់សម្លាប់ ជនរងគ្រោះ គឺដោយសាររឿងជំពាក់លុយ គ្មានលុយសង

ភ្នំពេញ ៖ ខ្មាន់កាំភ្លើងបាញ់៤គ្រាប់ត្រូវបុរសម្នាក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនោះ ពេលនេះសមត្ថកិច្ចខណ្ឌកំបូល ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះដែរ សមត្ថកិច្ចកិច្ចក៏ឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ដែលជាអ្នកមើលផ្លូវ និងជាម្ចាស់អាវុធខ្លី។ មូលហេតុចំបងដែលធ្វើអោយជនសង្ស័យ រៀបចំគម្រោង បាញ់សម្លាប់ជនរងគ្រោះនោះគឺ ជំពាក់លុយ ហើយគ្មានលុយសង។

សមត្ថកិច្ច អះអាងថា មូលហេតុដែលបាញ់សម្លាប់ជនរងគ្រោះ ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះ ប្រមាណ៣០ម៉ឺនដុល្លារហើយជនរងគ្រោះតែងតែទារលុយរាល់ថ្ងៃ ដោយជនដៃដល់ បានខ្ចីលុយសុទ្ធ ពីជនរងគ្រោះចំនួន៦ម៉ឺន ប៉ុណ្ណោះ ដោយព្រមព្រៀងគ្នា ក្នុង១ម៉ឺនដុល្លារ មួយខែការប្រាក់៣០០០ដុល្លារ ខ្ចី៦ម៉ឺនដុល្លា ខ្ចីរយៈពេល២ឆ្នាំ ទាំងការទាំងដើម សរុបជិត៣០ម៉ឺនដុល្លារ។

សមត្ថកិច្ចអោយដឹងថា ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក អ្នកមើលផ្លូវ ត្រូវជាម្ចាស់អាវុធខ្លីម៉ាក CF98 ឈ្មោះ ផេង ស៊ី ថុល អាយុ៤៧ឆ្នាំ មុខរបររកស៊ីដីធ្លី ស្នាក់នៅ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុ កាលពីម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២