ក្រសួងប្រកាសបន្ទាន់! កម្ពុជារងឥទ្ធិពលព្យុះមួយ ធ្វើឱ្យចុះត្រជាក់ ដល់ជាង ១០ អង្សារស្ទើរទូទាំងប្រទេស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២១ ធ្នូ ២០២០ នេះក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការព្យាករណ៍ឃើញថា វិសម្ពាធ (Tropical Depression) ដែលបានកំពុងស្ថិតនៅសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះ ទី ២៣ ឈ្មោះក្រវាញ។

តាមការព្យាករណ៍ព្យុះនេះនឹងធ្វើដំណើរទៅទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិន ខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយទៅជាវិសម្ពាធ (Tropical Depression) នៅពេលដែលចូលមកកាន់ទីក្រងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ រួចបន្តដំណើរចូលមកកាន់ខេត្តកំពត និងព្រះសីហនុ ប្រទេសកម្ពុជា។

នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ វិសម្ពាធនេះបានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅកាន់សមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តទៅខេត្តស៊ូរ៉ាត់តានី ប្រទេសថៃ ។ លក្ខណៈបែបនេះបានធ្វើឱ្យប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ធ្នូ ២០២០ ប្រែប្រួលអាកាសធាតុដូចខាងក្រោម៖
*បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅរង្វង់ពី ១៧ អ្សារ ទៅ ២០ អង្សារសេ ។
*បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមានឹងចុះមកនៅរង្វង់ពី ១៨ អ្សារ ទៅ ២១ អង្សារសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម ។
*បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនដេដាស សីតុណ្ហភាពអប្បបរមានឹងចុះមកនៅរង្វង់ពី ២០ អ្សារ ទៅ ២៣ អង្សារសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅបង្គួរ មានខ្យល់បោកបក់ខ្លាំងៗ លាយឡំជាមួយរលកសមុទ្រដែលមានកម្ពស់ខ្ពស់ៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២