ចាប់បានហើយ! កំពូលចោរឆក់ដ៏ជំនាញ និងសកម្ម ក្រោយឆក់លើកទី៩ ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ ចាប់បានហើយ កំពូលចោរឆក់ កាបូប និងឆក់ខ្សែក ដ៏ជំនាញ នៅតាមផ្លូវសាធារណៈនៅក្នុងរាជធានីភ្នំពេញ ត្រូវជាប់ខ្នោះសមត្ថកិច្ច ក្រោយធ្វើសកម្មភាព លើកទី៩ ហើយត្រូវបាន នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់បញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ មាស កុសល ហៅស្តាល់ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្នាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពអំពើឆក់កាបូបស្ពាយជនរងគ្រោះហើយប្រើហិង្សាធាក់ម៉ូតូជនរងគ្រោះដួលបណ្តាលឱ្យរងរបួសស្ថិតនៅខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះ។

ជនសង្ស័យ ត្រូវបាន នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់បញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២