ខេត្តបាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ទម្ងន់៥គីឡូក្រាម និង ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ កាលពីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
ប្រតិបត្តិការចុះបង្រ្កាបគ្រឿងញៀន ធ្វើឡើងដោយ លោក ឧ ត្ត ម សេនីយ៍ ទោ សាត គឹម សាត ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង និង មានការ សម្របសម្រួល លើនីតិវិធី ពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន។
ជនសង្ស័យចំនួន០៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ៖
១- ឈ្មោះ ទូច សារុំ អាយុ៥៩ឆ្នាំ រស់នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
២- ឈ្មោះ សន សារ៉ាត ហៅ ហើម ហៅ រម្យ អាយុ៣៥ឆ្នាំ រស់នៅភូមិដើមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣- ឈ្មោះ ហ៊ាង ហូយ អាយុ៤៧ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វត្ថុតាង ចាប់យក រួមមាន ៖ – ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន០៥ថង់ មានទម្ងន់០ គីឡូក្រាម។ – ទូរស័ព្ទដៃ ចំនួន០១ គ្រឿង។
នគរបាលការិយាល័យជំនាញបានរៀបចំកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕


