សម្ដេច​តេជោ កំណត់យកថ្ងៃ១១មករា ឆ្នាំ២០២១ ជាថ្ងៃបើក​បវេសនកាល​ ឆ្នាំ២០២០-២០២១

ភ្នំពេញ ៖ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើក​បវេសនកាល​ ឆ្នាំ២០២០-២០២១​។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ មានប្រសាសន៍​ផ្សាយ​ផ្ទាល់​ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា សម្ដេច​បាន​ឯកភាពជាមួយ​រដ្ឋមន្ត្រី​ ក្រសួងអប់រំ យុវជន និង​កីឡា ឱ្យកំណត់បើក​បវេសនកាល​ថ្មី តែត្រូវរៀបចំឡើងតាម​កន្លង​ថ្មី នៃវិស័យអប់រំ ដោយធ្វើយ៉ាងណា​មិនឱ្យមានជំងឺឆ្លង។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ នឹង កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២