ភ្នំពេញ ៖ រឿងរ៉ាវ ដែល កំពុង ផ្ទុះ កក្រើក ករណីឃាតករបាញ់សម្លាប់ មន្រ្តីប៉ូលិស និងជាអ្នកលក់បាយដ៏ល្បីឈ្មោះ ញ៉ក់ មាន មជ្ឈដ្ឋាន មួយចំនួន បង្ហាញ ជា ចម្ងល់ ថា តើ ករណីនេះ កើតឡើង ពី បញ្ហា គ្រោះថ្នាក់ ចរាចរណ៍ បន្តិចបន្តួច ឈានដល់ ការបាញ់សម្លាប់ ភ្លាមៗ ឬ ជាការ រៀបចំ ទុកជាមុន?។ ចម្ងល់ ទាំងនេះ នឹង ការ លាតត្រដាង នៅពេល សមត្ថកិច្ច ចាប់ខ្លួន ក្រុម ឃាតករ បាន ។
ក្រោយពី ប្រមូល ភស្តុតាង នៅ កន្លែងកើតហេតុ សាកសួរ សាក្សី ឃើញ ហេតុការណ៍ ផ្ទាល់ និង ការស៊ើបអង្កេត តាម ជំនាញ យ៉ាងច្បាស់ លាស់ នោះ នៅពេលនេះ សមត្ថកិច្ច បានកំណត់ មុខសញ្ញា ឃាតករ បាញ់សម្លាប់ លោក រ៉េត ស៊ី ណែ ត នាយរង ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ហើយ។
តាម ប្រភពព័ត៌មាន គួរអោយ ទុកចិត្តបាន ពី សមត្ថកិច្ច ដែល ទើប ទទួលបាន នៅ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ គឺ សមត្ថកិច្ច កំពុង តាម ចាប់ខ្លួន ក្រុម ឃាតករ និង រំពឹងថា នឹង ចាប់បាន នាពេល ឆាប់ៗ ខាងមុខនេះ។
សមត្ថកិច្ច បាន បង្ហើប ថាៈ ការ តាម ចាប់ខ្លួន ក្រុម ឃាតករ ក៏ ប្រឈមមុខ នឹង គ្រោះថ្នាក់ ផងដែរ ដោយសារតែ ក្រុម ឃាតករ មាន កាំភ្លើង ក្នុង ដៃ ដែល អាច ប្រទូស្ត រាយ នឹង គ្នា ប្រសិនបើ ប្រតិបត្តិការ នេះ មិន ច្បាស់លាស់ និង ធ្វើ ដោយ គ្មាន ប្រសិទ្ធភាព ទេនោះ ។
ប្រតិបត្តិការ ដែល គេ ដឹងថា កំពុង ដឹកនាំ ផ្ទា ល់ពី លោក ឧ ត្ត ម សេនីយ៍ ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ គឺ បាន តាម ជាប់ រហូត ដោយ សមត្ថកិច្ច ពុំបាន សម្រាក ឡើយ ដែល លទ្ធផល ដំបូង បាន រកឃើញ ឡាន ជនល្មើស ម៉ាក Lexus RX300 ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ សៀមរាប 2A-4546 តែ ត្រូវបាន ដោះ ផ្លាកលេខ ចេញ និង ត្រូវបាន ផ្លុ ង ចោល នៅ ជិត ភ្នំ បាសិត ខណ្ឌ ព្រែក ព្នៅ ក្នុងផ្ទះ ប្រជាពលរដ្ឋ មួយកន្លែង ។
សូមបញ្ជាក់ថា អំពើ បាញ់ប្រហារ នេះ បានកើត ឡើង កាលពី វេលា ម៉ោង ១២ និង ០៥ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ នៅ ចំណុច មហាវិថី សហព័ទ្ធ រុស្ស៊ី ភូមិ ក្បាលដំរី ២ សង្កាត់ កា កាប ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ ៕


