ទីបំផុត រកឃើញស្ថាប័ន និងតួសម្តែងដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេពីសំណាក់អ្នកប្រើប្រាស់យ៉ាងសាកសមហើយ

កម្មវិធី «អ្នកទាំងអស់គ្នាជាផលិតករ» ត្រូវបានបញ្ចប់ការបោះឆ្នោតកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រោមការប្រកួតយ៉ាងស្វ័តស្វែង រយៈពេល ១ខែកន្លងមកនេះ ដោយមានការចូលរួមពីស្ថាប័ន និងបេក្ខភាពតួសម្តែងដែលមានទេពកោសល្យជាច្រើនរូបផងដែរ។
សូមជម្រាបថា រាល់ការចូលរួម របស់ស្ថាប័ន និងបេក្ខភាពតួសម្តែងទាំងអស់ ត្រូវបានបញ្ចប់ការបោះឆ្នោតគាំទ្រ កាលពីម្សិលមិញនេះ ដោយអាចកំណត់បានស្ថាប័នចំនួន១០ និងតួសម្តែងចំនួន១០ ដែលឈរលើលំដាប់ខ្ពស់នៃការគាំទ្រច្រើនជាងគេក្នុងចំណោមការចូលរួមជាច្រើន ស្ថាប័ន និងតួសម្តែងទាំងអស់ដែលត្រូវបានជ្រើសរើសរួមមានក្នុងតណភ្ជាប់នេះ៖
https://tnaot.com.kh/pc/activity/producer/rank

ស្នាដៃចំនួន៥ នូវស្ថាប័ន និងស្នាដៃចំនួន៥ នូវតួសម្តែង ដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេ ត្រូវបានជាប់នៅដំណាក់កាលទី១ ហើយអ្វីដែលពិសេសរបស់កម្មវិធី គឺធ្វើការប្រគល់ជម្រើសដែលទទួលបានការគាំទ្រទាំងអស់នេះជូនគណៈកម្មការពិសេសទាំង៣រូប ដែលនឹងធ្វើការវាយតម្លៃ និងផ្តល់ពិន្ទុដោយភាគរយនៃសម្លេងឆ្នោតសរុបនៃស្នាដៃទាំង៥ នូវផ្នែកទាំង២ ថា តើស្ថាប័ន ឬបេក្ខភាពណាដែលសាកសមទទួលបានពានរង្វាន់ពីកម្មវិធី «អ្នកទាំងអស់គ្នាជាផលិតករ» របស់ TNAOT APP ។


ការប្រកាសជ័យលាភីក្នុងកម្មវិធី «អ្នកទាំងអស់គ្នាជាផលិតករ» នឹងប្រកាសនូវថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ តើស្ថាប័នឬបេក្ខភាពតួសម្តែងណាដែលជាប់ជាជ័យលាភីក្នុងកម្មនេះ? កុំភ្លេចចាំមើលទាំអស់គ្នាណា៕
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២