កម្ពុជាសម្រេច ផ្អាកនាំចូលត្រី ពីប្រទេសជិតខាង មានដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងប្រភេទត្រីមួយចំនួនទៀត

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មា​នរបស់ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអោយដឹងថា ថ្មីៗនេះ ក្រសួងកសិកម្ម សង្កេតឃើញថា មានក្រុមអាជីវករនាំចេញ នាំចូលផល ផលិតផលជលផល មួយចំនួន មានការមិនពេញចិត្តចំពោះចំណាត់ការ នៃការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលផលិតផលជលផល ដែលអាចផលិតបានក្នុងស្រុកនាពេលកន្លងមក។

ដើម្បីចូលរួមលើកស្ទួយការចិញ្ចឹមក្នុង ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការផ្អាកនាំចូលត្រីពីប្រទេសជិតខាង ដោយក្នុងនោះ ក្រសួងកសិកម្ម បានព្រមព្រៀងអនុវត្តនូវវិធានការបន្ទាន់មួយចំនួន ជាមួយសមាគមវារីវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញ នាំចូលផលផលិតផលជលផល ដោយរួមមាន៖ តំណាងអាជីករនាំចេញ នាំចូលផលផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រី ដែលវារីវប្បករផលិតបានច្រើន ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀត ដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹងរបស់សមាគមវារីវប្បករនៅកម្ពុជា។

សមាគមវារីវប្បករនៅកម្ពុជា ត្រូវរៀបចំផ្តល់ជូននូវព័ត៌មាន ដែលទាក់ទងទៅនឹងប្រភេទ បរិមាណផលផលិតផលវារីវប្បកម្ម ដែលត្រូវដល់ពេលប្រមូលផល នៅតាមខែនីមួយៗ ដល់អាជីករប្រមូលទិញ នាំចេញ នាំចូលផលផលិតផលជលផល ដើម្បីចុះប្រមូលទិញផល ផលិតផលជលផលដែលផលិតបានក្នុងស្រុកទាំងនោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ក្រៅពីនេះ តំណាងអាជីករនាំចេញ នាំចូលផលផលិតផលជលផល បានឯកភាពក្នុងការបង្កើតនូវសមាគម និងបណ្តុំអ្នកប្រមូលទិញផល ផលិតផលជលនៅតាមតំបន់ ដើម្បីប្រមូលទិញផល ផលិតផលជលផលដែលផលិតបានក្នុងស្រុក។ ចំពោះការនាំឆ្លងកាត់ផលផលិតផលជលផល តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល ធានាថា នឹងមានការចុះបញ្ជី ទទួលស្គាល់ នៅដើមទី និងចុងទី ពីមន្ត្រីជលផល មានសមត្ថកិច្ច និងធានាថាមិនមានការទម្លាក់ចែកចាយផល ផលិតផលជលផលឆ្លងកាត់នេះចូលទៅក្នុងទីផ្សារក្នុងស្រុកឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២