ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និង សហ ព័ន្ធ កី ឡា ទូក ក្ដោង សិង្ហ បុរី គ្រោង ស ហ ការ គ្នា រៀប ចំ ការ ប្រ កួត កី ឡា ទូក ក្ដោង អន្ដ រ ជាតិ មួយ នៅ តំបន់ ឆ្នេរ នា ខេត្តព្រះ សី ហ នុ នា ខែ ធ្នូ ឆ្នាំ ២០២១ ខាង មុខ។
នេះ បើ យោង តាម ប្រ សាសន៍ របស់ ឯក ឧត្តម បណ្ឌិត ថោង ខុន រដ្ឋ មន្ដ្រី ក្រ សួង ទេស ចរណ៍ និង ជា អ នុ ប្រ ធាន អ ចិន្ដ្រៃយ៍ នៃ គណៈ កម្មា ធិ ការ ជាតិ រៀប ចំ ការ ប្រ កួត កី ឡា អា ស៊ី អា គ្នេយ៍ លើក ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) ក្នុង សន្និ បាត បូក សរុប ការ ងារ ឆមាស ទី១ និង លើក ទិស ដៅ ការ ងារ ឆមាស ទី២ កាលពីម្សិលមិញ។
ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា «បន្ទាប់ពីដឹងថា ស៊ីហ្គេម ឆ្នាំ២០២១ ដែល ត្រូវ បាន ពន្យារ ពេល ទៅ ខែ មេសា ឆ្នាំ២០២២ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះវៀតណាម ដាក់កីឡាទូកក្ដោង ក្នុង ប្រ ភេ ទ កី ឡា ប្រ កួត ស៊ីហ្គេម ហេតុនេះសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក៏បានខិតខំ និង មាន គម្រោង ស ហការជាមួយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដើម្បី រៀប ចំ ព្រឹត្តិ ការណ៍កីឡា ទូក ក្ដោង អន្ដរ ជាតិមួយ នៅខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ដែល តាម គម្រោង មា ន អត្ត ពលិក ចូល រួម ប្រ កួត ប្រហែល ៧ ទៅ ៨ប្រទេស…» ។
គួរដឹងថា ក្រៅពីជំរុញសកម្មភាពរៀបចំការប្រកួតថ្នាក់ជាតិ និង អន្ដរជាតិ ដោយ ជម្នះ ឧបសគ្គ ក្នុង បរិ បទ កូវីដ-១៩ គណៈកម្មាធិការជាតិ CAMSOC ក៏ បាន នឹង កំពុង ជំរុញ សកម្ម ភាព ប្រ មូល ផ្ដុំ ហ្វឹក ហាត់ ផងដែរ ដូច ជា ការត្រៀមរៀបចំការប្រមូលផ្ដុំហ្វឹក ហាត់ទ្រង់ ទ្រាយ ធំ លក្ខណៈ បិទខ្ទប់ នៅ ពហុ កីឡ ដ្ឋាន ជាតិមរតកតេជោ និងការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី និងគ្រូប្រមាណ ១៣៥នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់នៅចិន ក៏ដូចជាការគាំទ្រគម្រោងបញ្ជូនកីឡាមួយចំនួនទៀត ទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង៕


