ភ្នំពេញ ៖ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថានាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះកីឡាករ កីឡាការិនី រួមជាមួយក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា និងបុគ្គលិក ស.ប.ក បានទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩(អាស្រ្តាហ្សេនីកា) ដូសជម្រុញ/ដូសទី៣ នៅសាលកីឡាហែលទឹក ពហុកីឡដ្ឋានជាតិមរតកតេជោ៕


