លីគកំពូលកម្ពុជា ត្រឡប់មកវិញចុងសប្ដាហ៍នេះ ក្រោយ ផ្អាក ការ ប្រ កួត ៣សប្ដាហ៍

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ លីគ កំ ពូល កម្ពុជា ឆ្នាំ២០២១ នឹង ត្រ ឡប់ មក វិញ នា ចុង សប្ដាហ៍ នេះ ហើយ បន្ទាប់ ពី ផ្អាក ការ ប្រ កួត អស់ រយៈ ពេល ៣ សប្ដាហ៍ ដោយ សារ បញ្ហា កូវីដ-១៩ ។ នេះ បើ តាម ការ ជូន ដំ ណឹង របស់ គណៈ កម្ម ការ ប្រ កួត បាល់ ទាត់ ជាតិ កម្ពុជា (CNCC) ។
ចំពោះកម្មវិធីប្រកួតចុងសប្ដា៍នេះ ក្រុមភ្នំពេញក្រោន នឹង ត្រូវ ជួប ក្រុម ភ្ញៀវ សមា គម កី ឡា បាល់ ទាត់ កង យោ ធ ពល ខេម រ ភូមិន្ទ (Tiffy Army) នា ល្ងាច ថ្ងៃទី ២៩ ខែ សីហា នៅ កី ឡ ដ្ឋាន Smart RSN មុន ក្រុម សូល ទី ឡូ អង្គរ ជួប ក្រុម ន គរ បាល ជាតិ នា ថ្ងៃទី ០១ ខែ កញ្ញា នៅ កី ឡ ដ្ឋាន SRU ខេត្ត សៀម រាប ដែល ជា ការ ប្រ កួត បង្គ្រប់ សប្ដាហ៍ ទី៦ ដូចគ្នា ។
ដោយឡែកសប្ដាហ៍ក្រោយ ការប្រកួតនឹងដំណើរការ ធម្ម តា ជា មួយ ការ បន្ដ ការ ប្រ កួត ជុំទី១ សប្ដាហ៍ ទី ១២ ដែល មាន ៦ ប្រ កួត ពេញ នា ថ្ងៃទី០៤-០៥ ខែកញ្ញា ។ ការ ប្រ កួត ជុំ ទី១ គ្រោង នឹង បញ្ចប់ នៅ ថ្ងៃទី១៥ ខែ កញ្ញា មុន បន្ដ ការ ប្រ កួត ជុំទី២ ដែល គ្រោង ផ្លាស់ ប្ដូរ រូប មន្ដ ប្រ កួត ដោយ បែង ចែក ជា ២ គឺ ការ ប្រ កួត Top-8 និង 5 Bottom មាន ន័យ ថា ក្រុម ឈរ លេខ១ ដល់ លេខ៨ នៃ ជុំ ទី១ ត្រូវ ប្រ កួត ប្រ ជែង ពាន និង ៥ក្រុម ក្រោម គេ ត្រូវ លេង ដើម្បី រក្សា កៅ អី ក្នុង លីគ ឆ្នាំ២០២២ ។

គិតត្រឹមសប្ដាហ៍ទី១១ មុនលីគផ្អាកការប្រកួត ៣សប្ដាហ៍ កន្លង ទៅ គេ ឃើញ ៥ក្រុម កំពូលតារាងមានពិន្ទុប្រដេញគ្នាយ៉ាងប្រកៀកប្រកិត រួម មាន វិសាខា (២២ពិន្ទុ), បឹងកេត (២១ពិន្ទុ), អង្គរថាយហ្គឺរ (២០ពិន្ទុ), ព្រះ ខ័ន រាជ ស្វាយ រៀង និងណាហ្គាវើលដ៏ (១៩ពីន្ទុស្មើគ្នា) បន្ទាប់ពីឆ្លងកាត់ ១០ប្រ កួត ។ ចំណែកភ្នំពេញក្រោន ឈរលេខ៦ និងមាន ១៨ពិន្ទុក្នុងដៃ តែ ពួក គេទើបប្រកួតបាន ៨ប្រកួតប៉ុណ្ណោះ ៕
ប្រភព: CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២