សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្តីណែនាំពង្រឹងតួនាទីភារកិច្ចមន្រ្តីបច្ចេកទេសប្រចាំស្ថានីយ៍ទូរទស្សន៍ថោន

(ភ្នំពេញ) ៖ បើតាមសេចក្តីណែនាំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអោយដឹងថា  កម្មវិធីប្រដាល់ម៉ាស់ហ្វៃខេមបូឌា ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ថោនបានចូលរួមយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិនិងការលើកស្ទួយគុនខ្មែរមួយកម្រិតទៀត ដូនេះដើម្បីពង្រឹងដល់ការរៀបចំកម្មវិធីអោយកាន់តែល្អប្រសើរសហព័ន្ធកីឡាប្រដាល់គុនខ្មែរបន្តណែនាំដូចខាងក្រោម៖

-មន្ត្រីបច្ចេកទេសត្រូវមានឆន្ទៈ គោលជំហរមោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ មានទស្សនៈ គ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍវិស័យកីឡា មានទស្សនៈវិស័យ ពង្រឹងអភិវឌ្ឍន៍ជំនាញ របស់ខ្លួន បម្រើឲ្យការប្រកួតទទួលបានលទ្ធផលល្អប្រសើរ។

-មន្ត្រីបច្ចេកទេសត្រូវមានវិន័យ ក្រមសីលធម៌ខ្ពស់ ក្នុងវិជ្ជាជីវៈត្រឹមត្រូវ និងច្បាស់លាស់ត្រូវមាន ភាពសច្ចៈធម៌ យុត្តិធម៌ ក្រមសីលធម៌ និងស្មារតីកីឡាពិតប្រាកដ គោរពគោលការណ៍បច្ចេកទេស គោរពគោលការណ៍ប្រកួតដោយយុត្តិធម៌ មិនគិតពីផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន មិនមាន ទស្សនៈលំអៀង បក្ខពួកនិយម ប្រាសចាកពីគោលការណ៍នៃផលប្រយោជន៍របស់កីឡាពិត ប្រាកដ ។

-ចំពោះវិធានការអនុវត្ត ៖

-ស្នងការប្រកួត និងគណៈវិនិច្ឆ័យ ត្រូវធ្វើការចាត់តាំង ប្រគល់ភារកិច្ចដល់មន្ត្រីជំនាញ ចាត់តាំង ប្រជុំប្រគល់ភារកិច្ចដល់មន្ត្រីជំនាញ អាជ្ញាកណ្តាល ចៅក្រម និងធ្វើការតាមដាន កត់ត្រា វាយ តម្លៃអំពីសមត្ថភាព និងគុណផលការងាររបស់មន្ត្រី ដែលបានប្រគល់ជូន ចប់ការប្រកួតនីមួយៗ ស្នងការត្រូវរួមជាមួយគណៈកម្មការជំនាញពាក់ព័ន្ធធ្វើរបាយការណ៍វាយតម្លៃយ៉ាងម៉ត់ចត់អំពី លទ្ធផលនៃការប្រកួត មកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឲ្យបានទៀងទាត់តាមការកំណត់ ។ -ក្នុងដំណាក់កាលអនុវត្តតួនាទីភារកិច្ចបម្រើឲ្យការប្រកួតនេះ ចំពោះមន្ត្រីណាដែលជាបុគ្គល មាន ភាពអសកម្ម មិនបានបំពេញភារកិច្ចទៅតាមគោលការណ៍រដ្ឋបាល និងបច្ចេកទេស ដែលបានចាត់ តាំង សហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងអនុវត្តវិធានការតាមបទបញ្ជាគ្រប់គ្រងការប្រកួតរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានចែងនៅក្នុងជំពូកទី២ ប្រការ៣ ជាដាច់ខាត ( ព្រមាន ពិន័យទណ្ឌកម្ម ផ្អាកការងា . ) ដើម្បីរក្សាកិត្តិយសនិងភាពថ្លៃថ្នូររបស់ស្ថាប័នឲ្យបានល្អប្រសើរ ។

សូមមន្ត្រីគ្រប់គ្រង ដឹកនាំ និងមន្ត្រីបច្ចេកទេសគ្រប់ជំនាញ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ និងចូល រួមសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពសិ តាមសេចក្ដីណែនាំនេះឲ្យបានល្អប្រសើរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២