សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រកាសលុបចោល ការប្រកួតបាល់ទាត់ជម្រើសជើងឯកបាល់ទាត់នារី

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់លីគនារី នាំនិង ជម្រើស ជើង ឯក យុវ ជ ន អា យុ ក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ រដូវ កាល ឆ្នាំ២០២០ ជា ស្ថា ពរ ហើយ បន្ទាប់ ពី ព្រឹត្តិ ការណ៍ ទាំង បី ត្រូវ បាន ពន្យារ ពេល អស់ ៦ខែ ក្រោយ ផ្ទុះ ព្រឹត្តិ ការណ៍ សហ គមន៍ ២០កុម្ភៈ។

សហព័ន្ធបានជូនដំណឹងនាល្ងាចថ្ងៃទី៣១ ខែសីហានេះថា «យោង តាម ស្មារតី អង្គ ប្រ ជុំ គណៈ កម្មា ធិ ការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន សម្រេច លុប ចោ ល ការ ប្រ កួត ជម្រើស ជើង ឯក បាល់ ទាត់ នារី និង ជម្រើស ជើង ឯក យុវ ជន អាយុ ក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ ក្រោយ ពិ ចារ ណា យ៉ាង ម៉ត់ ចត់ លើ សេចក្ដី ប្រ កាស របស់ ក្រ សួង សុខា ភិបាល និង ការ ណែ នាំ របស់ ក្រ សួង អប់រំ យុវជន និងកីឡា ដោយ សារ ព្រឹត្តិ ការណ៍ ជំងឺ កូវីដ-១៩ សហគមន៍ ២០កុម្ភៈ មិន ទាន់ មាន ការ ថម ថយ ដែល ធ្វើ ឲ្យ ប៉ះ ពាល់ ដល់ សកម្ម ភាព ប្រ មូល ផ្ដុំ និង ហ្វឹក ហាត់ របស់ ក្រុម យុវ ជន តាម បណ្ដា រាជ ធានី-ខេត្ត មិ នអាច បន្ត ការ ប្រ កួត តាម កាល វិភាគ បាន ក្រោយ ការ ពន្យា ពេល និង អូស បន្លាយ រហូត មក ដល់ ពេល បច្ចុប្បន្ន នេះ»។

ទន្ទឹមជាមួយការសម្រេចលុបការប្រកួតនេះដែរ សម្រាប់លីគនារី ដែល បាន ឈា ន ដល់ វគ្គផ្ដាច់ ព្រ័ត្រ ក៏ត្រូវបានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ស្ទួន ដល់បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រទាំង ២ក្រុមផងដែរ គឺ ក្រុម បាល់ ទាត់នារីព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏។ ចំណែកការប្រកួតជម្រើសជើងឯកយុវជន U15 និង U18 ពុំមានការសម្រេចក្រុមជ័យលាភីដល់ក្រុមណាមួយឡើយ ដ្បិតពានរង្វាន់យុវជនទាំងពីរ មិនទាន់បញ្ចប់ការប្រកួតជម្រុះក្នុងពូលនោះទេ មុនសហព័ន្ធសម្រេចផ្អាកការប្រកួត និងពន្យារពេល តាំងពីចុងខែកុម្ភៈ រហូតមដកល់បច្ចុប្បន្ន៕

ប្រភព:CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២