(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សូ ចាន់ណរី មេបញ្ជាការវរសេនាតូច៩១១ទទួលប៉ូលីសថៃ ចុះមកសួសុខទុក្ខ និងធ្វើការអប់រំ ណែនាំ ជនអន្តោប្រវេសន៍ថៃ ចំនួន៦២នាក់ នៅទីបញ្ជាការវរសេនាតូច៩១១ នេះបើតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់វរសេនាតូចនគរបាលព្រំដែនគោក៩១១នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕