មនុស្សដ៏មានឥទ្ធិពលនយោបាយបំផុត នៅប្រទេស ថៃ ប្រេម ទិនស៊ូឡានុន ហៅ ប៉ាប្រេម បានស្លាប់ក្នុង វ័យ ៩៩ឆ្នាំ

ថៃ៖ មនុស្សដ៏មានឥទ្ធិពលនយោបាយបំផុតក្នុងប្រទេស ថៃ ប៉ាប្រេម ជារដ្ឋបុរស បានស្លាប់ក្នុងវ័យ ៩៩ឆ្នាំ នៅមន្ទីពេទ្យ ព្រះមង្កុដក្លៅ ដែលប្រជាជនថៃ បានចាត់ទុកថា គឺជាការបាត់បង់រដ្ឋបុរស ដែលធ្លាប់បំរើប្រយោជន៍ជូនជាតិ ជូនប្រជាជនថៃ។
កាលពីពេលព្រឹកព្រលឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រុមទាហានដែលនៅបំរើ ប៉ាប្រេម បាននាំ ប៉ាប្រេម ទៅមន្ទីពេទ្យ ព្រះមង្កុដក្លៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រញាប់ប្រញាល់ចាំជួយសង្គ្រោះ ប៉ុន្តែក៏នៅតែមិនទាន់។
ការស្លាប់របស់ ប៉ាប្រេម ប្រជាជនថៃបានចាត់ទុកថាគឺជាការបាត់បង់មនុស្សដ៏សំខាន់បំផុតដែលមួយជីវិត ប៉ាប្រេម ធ្វើគ្រប់យ៉ាងដើម្បីប្រយោជន៍ជាតិនិច្ច៕


ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២