ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក បានបញ្ជាក់ថាប្រទេសប្រកួតប្រជែងពាណិជ្ជកម្មធំៗចំនួន៩ ត្រូវបានត្រួតពិនិត្យលើអត្រាប្តូរលុយ

ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ថាមានប្រទេសប្រកួតផ្នែកប្រជែងពាណិជ្ជកម្មចំនួន ៩ រួមទាំងចិន ត្រូវតែត្រួតពិនិត្យលើអត្រាប្តូរលុយ។
តាមការចុះផ្សារទីភ្នាក់ងារ Reuters បានបង្ហាញថាមិនមានប្រទេសណាមួយជាដៃគូប្រកួតប្រជែងធំផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេ កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាមេរិក បានបង្ហាញថាក្រសួងបានស៊ើបអង្កេតជាបញ្ហាផ្នែកពាណិជ្ជកម្មពាក់ព័ន្ធទៅនិងអត្រាប្តូរប្រាក់នៃបណ្តាប្រទេសកំពុងប្រកួតប្រជែងផ្នែកពាណិជ្ជកម្មសំខាន់ៗ ទាំងអស់មាន ២១ប្រទេស ក្នុងចំណោមនោះរកឃើញមាន ៩ប្រទេស ដែលត្រូវធ្វើការត្រួតពិនិត្យឡើងវិញទៅលើអត្រាប្តូរប្រាក់ បញ្ហាទាំងនេះត្រូវបានក្រសួងដាក់សំណើរទៅរដ្ឋសភាពិចារណា។ ប្រទេសដែលត្រូវក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាមេរិក ដាក់ទៅសភាពិនិត្យរួមមាន៖ ចិន – អាល្លឺម៉ង់ – អ៊ីតាលី – អៀរឡង់ – ជប៉ុន – កូរ៉េខាងត្បូង – ម៉ាឡេស៊ី – សិង្ហបុរី និងវៀតណាម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២