អភិបាលរាជធានីភ្នំពេញ មានការព្រួយបារម្ភបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងល្បែងភ្នាល់ទឹកភ្លៀងក្នុងរដូវស្សា និងបញ្ជារឲ្យបង្ក្រាប ដើម្បីធានាឲ្យបានសុខសុវត្ថភាពសង្គម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំលោក ឃួង ស្រេង បានប្រកាសដាក់ចេញជាវិធានការក្តៅក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌទាំង១៤ គោលបំណងដើម្បីឱ្យប្រជាពលរដ្ឋរស់បានសុខសន្តិភាពពេញបរិបូណ៌ និងភាពកក់ក្តៅ ការពារភូមិ ឃុំ មានសុវត្ថភាព។
ការដាក់ចេញវិធានការនេះលោក ឃួង ស្រេង មានចំណាត់ការយ៉ាងម៉ឺងម៉ាត់ និងបញ្ជាឲ្យលោកអភិបាលខណ្ឌទាំង ១៤ ត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបជាដាច់ខាត់រាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងល្បែងភ្នាល់ទឹកភ្លៀងនារដូចវស្សាចូលមកដល់ឆ្នាំនេះ មាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ល្បែងស៊ីសងខុសច្បាប់ វាជាចំនុចដែលផ្ដើមឱ្យមានបទល្មើសផ្សេងៗ ធ្វើអោយបាត់បង់ស្ថេរភាព សន្តិសុខ ក្នុងសង្គមដូចជាអំពើឆក់ ប្លន់ លួចជាដើម ។ ដោយឡែកចំពោះគ្រឿងញៀន ក៏ជាបញ្ហាប្រឈមមួយដែលបាននិងកំពុងធ្វើការដោះស្រាយ ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទមិនឲ្យកើតមានឡើងជាដាច់ខាត់ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជធានីភ្នំពេញ ការដោះស្រាយបញ្ហាការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ដើម្បីរកវិធានការដោះស្រាយ ធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរនៅតំបន់ស្មុគស្មាញមួយចំនួន៕


ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២