ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE​ លើកទី៦ ឆ្នាំ២០២៣នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧​ មករា​

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE​ បានឲ្យដឹងថា៖ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នឹងរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១៥ និង០០ នាទីរសៀលតទៅ នៅកីឡដ្ឋានស្មាត អ អេស អិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នៅក្នុងដំណើរការរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នឹងមានការ ដង្ហែក្បួនព្យុះហយាត្រាកីឡាករ កីឡាការិនី និងមានការសម្តែងសិល្បៈរបស់សិល្បករ សិល្បការិនីល្បីៗ មានដូចជាលោក ហ្សូណូ ,លោក សាយ និងអ្នកនាង សុគន្ធ នីសា ជូនទស្សនាកម្សាន្តផងដែរ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២