រកឃើញហើយ ម្ចាស់ពាន Wurkz ប្រដាល់គុនខ្មែរពិភពលោកសប្ដាហ៍ដំបូង នៅខេត្តកំពត !

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរពិភពលោកសប្តាហ៍ដំបូងធ្វើឡើងនៅរង្វង់មូលទុរេន កីឡាដ្ឋាន ខេត្តកំពតបានបញ្ចប់ទៅដោយទទួលបានការគាំទ្រពីសំណាក់បងប្អូនដែលចូលទស្សនាផ្ទាល់រ៉ាប់ម៉ឺននាក់។សម្រាប់ការប្រកួតដណ្តើមពាន 2ប្រភេទទម្ងន់គឺ 60Kg និង 65Kg ដោយបានរកឃើញជើងខ្លាំងចំនួន២រូបនឹងត្រូវឡើងទៅរង់ចាំការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion លក្ខណៈម៉ារ៉ាតុងដូចគ្នាបន្តទៀត។

ការប្រកួតម៉ារ៉ាតុងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃទី៨  ខែមេសាកន្លងទៅនេះ បានរកឃើញម្ចាស់ពានក្នុងសប្តាហ៍ទី១គឺកីឡាករឃីម បូរ៉ា ក្រោយពីរូបគេបានយកឈ្នះលើកីឡាករម៉ាឡេស៊ី គូម៉ារីត វ៉លវស ហើយឡើងបន្តទៅប៉ះកីឡាករថៃ នៅវគ្គផ្តាច់ព្រ័ត្រគូម៉ារ៉ាតុងសប្តាហ៍ទី១ ជាមួយកីឡាករថៃ ដោយឈ្នះពិន្ទុ។

ចំណែកឯការប្រកួតម៉ារ៉ាតុងក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាមនៅថ្ងៃទី០៩ ខែមេសាវិញ ម្ចាស់ពានសប្តាហ៍ទី១គឺបានទៅលើកីឡាករគុនខ្មែរយ៉េន ឌីណា ក្រោយចាប់គូប៉ះជាមួយកីឡាករឡាវ ស៊ីងយ៉ៃ ឡាវឡានឆាង ក្នុងការប្រកួតនេះឌីណាបានផ្តួលកីឡាករឡាវ ដោយប្រើជើងទាត់ចំដៃកីឡាករឡាវមិនអាចបន្តការប្រកួតបាន។ ក្រោយមកឌីណាបន្តទៅប៉ះកីឡាករថៃ ឈោក ម៉ុងឃុន យកឈ្នះត្រឹមរយៈពេលដ៏ខ្លីដោយការប្រើកណ្តាប់ដៃវៃទៅលើគូប្រកួតឱ្យបោះបង់ការប្រកួតម្តងទៀត។

សូមជម្រាបផងដែរថា ការប្រកួតដណ្តើមពាន Wurkz ប្រដាល់គុនខ្មែរពិភពលោក 2ប្រភេទទម្ងន់គឺ 60Kg និង 65Kgនេះ ក្នុងមួយសប្តាហ៍មួយប្រភេទទម្ងន់ដណ្តើមពាន1 ដូច្នេះ 4សប្ដាហ៍មានពានចំនួន 8 ។ រីឯអ្នកបានពានទាំង8 និង 2ប្រភេទទម្ងន់នេះ នឹងត្រូវបន្តប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion លក្ខណៈម៉ារ៉ាតុងដូចគ្នាការប្រកួតម៉ារ៉ាតុងដណ្តើមពាន បេក្ខភាព 4នាក់គឺ 4ជាតិសាសន៍ ។

ព្រឹត្តិការណ៍ Wurkz ប្រដាល់គុនខ្មែរពិភពលោក ប្រកួតនៅលើសង្វៀន ៨ទិស ដែលរៀបចំដោយស្ថានីយទូរទស្សន៍ ថោន ហ្វូលអេចឌីធី វី ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានការផ្សាយផ្តាល់លើកញ្ចក់ទូរទស្សន៍ថោនហ្វូលអិចឌីធីវី ចាប់ពីម៉ោង៧យប់តទៅ រាងរាល់ថ្ងៃសៅរ៍ និងអាទិត្យ មានការឡាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់TOWN FULL HDTV និង Town Sports ផដដែរ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២